បទយកការណ៍ / បទសម្ភាសន៍
ពីមុន ចិន​ចង់​ធ្វើខ្លួន​ជា​ខ្មែរ តែ​ឥឡូវ ខ្មែរ​ចង់​ធ្វើខ្លួន​ជា​ចិន​(ភាគII)
22, Jan 2023 , 2:00 pm        
រូបភាព
​ភ្នំពេញ​៖ កាលពី​សម័យ​បារាំង នៅពេលដែល​ជនជាតិ​ចិន​បាន​ហូរ​ចូលមក​រស់នៅ​ក្នុងសង្គម​ខ្មែរ បារាំង​បានកំណត់​ឲ្យ​ចិន​បង់ពន្ធ​លើសពី​ខ្មែរ​៥​ដង​។ ដោយសារ​ច្បាប់​បារាំង​តឹងតែង​ពេក ជនជាតិ​ចិន​បាន​ខំប្រឹងប្រែង​សម្រប​ខ្លួន​ធ្វើជា​ជនជាតិខ្មែរ​នា​សម័យ​នោះ​។ ប៉ុន្តែ​នៅពេល​បច្ចុប្បន្ននេះ ដោយសារ​ជនជាតិ​ខែ្មរ​កាត់​ចិន និង​ជនជាតិ​ចិន​មានមុខ មាន​មាត់​ខ្លាំង​នៅក្នុង​សង្គម​ខ្មែរ កូន​ខ្មែរ​សុទ្ធ ឬ​កូន​ខ្មែរ​កាត់​ចិន នាំគ្នា​ធ្វើខ្លួន​ទាំងអស់គ្នា​ជា​កូន ឬ​ជា​ចៅ​ចិន​។


​លោក​បណ្ឌិត​ប្រវត្តិសាស្រ្ត ស៊ន សំណាង បាន​និយាយថា ការដែល​ខ្មែរ​ចង់​ធ្វើខ្លួន​ជា​ចិន វា​មិនមែនជា​រឿង​ល្អ​ទេ​។ បើ​ខ្មែរ​គ្មាន​ចំណេះដឹង​អតីតកាល ខ្មែរ​នឹង​គ្មាន​អត្តសញ្ញាណ ខ្មែរ​នឹង​វង្វេង​ក្នុង​សមុទ្រ​សាគរ​។

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍ រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង​លោក ស៊ន សំណាង បណ្ឌិត​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ដូចតទៅ​៖




សូមអាន៖ មូលហេតុ​ចិន​មក​ស្រុក​ខ្មែរ និង​មូលហេតុ​ចិន និង​វៀតណាម​ចូលឆ្នាំ​ដូចគ្នា​(វគ្គ​I)

Tag:
 សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com