អន្តរជាតិ
​មូលដ្ឋាន​យោធា​អាមេរិក Pearl Harbor ៧៤​ឆ្នាំក្រោយ​ជប៉ុន​វាយប្រហារ
27, Feb 2016 , 5:59 pm        
រូបភាព
 
 
​ហូ​ណូ​លូ​លូ​៖ ព្រលឹម​ស្រាងៗ ថ្ងៃ​៧ ខែវិច្ឆិកា​ឆ្នាំ ១៩៤១ កងទ័ព​ជប៉ុន​បាន​វាយប្រហារ​លើ​កំពង់ផែ​Pearl Harbor អាមេរិក​ដែលជា​មូលដ្ឋាន​ទ័ពជើងទឹក​អាមេរិក​ធំ​បំផុត​មួយ​នៅ​កោះ​ហា​វ៉ៃ ដោយ​មិន​ប្រកាស​ឲ្យ​ដឹង​មុន​ឡើយ​។  
 
​ការវាយប្រហារ​តាមផ្លូវ​អាកាស​នេះ​សម្លាប់​ទ័ព​និង​ជន​ស៊ីវិល​អាមេរិក​ជាង ២​ពាន់​នាក់ ហើយ​កម្ទេចចោល​នាវាចម្បាំង​ជាច្រើន​គ្រឿង​ទៀត​។ ក្រៅពីនេះ យន្តហោះ​១៦០​គ្រឿង​ខ្ទេចខ្ទី​ទាំងស្រុង ខណៈ​យន្តហោះ​១៥០ គ្រឿង​ផ្សេងទៀត​ខូចខាត​ធ្ងន់ធ្ងរ​។ 
 
​ការ​វាយកម្ទេច​មូលដ្ឋាន​យោធា​អាមេរិក​នៅ​ហា​វ៉ៃ​យ៉ាងដំណំ​នេះ​ជា យុទ្ធសាស្ត្រ​របស់​ចក្រពត្តិ​ជប៉ុន​សម័យ​នោះ​ដើម្បី ដណ្តើម​កាន់កាប់​និង​ការពារ​ទឹកដី​អាណានិគម​នៅ​អាស៊ី​ដែល​លោកខាងលិច​ធ្លាប់​កាន់កាប់​។​
 
 តែ​ទង្វើ​គឃ្លើន​របស់​ជប៉ុន​បាន​បង្ខំ​ឲ្យ​អាមេរិក​ដែល​មិនបាន​ខ្វល់​រឿង​សង្គ្រាមលោកលើកទី​២​នោះ ហក់​ចូលប្រឡូក​នឹង​គេ​ដែរ ដោយ​ប្រធានាធិបតី​អាមេរិក Franklin D. Roosevelt ប្រកាសសង្គ្រាម​ប្រឆាំង​ជប៉ុន​។ 
 
​បច្ចុប្បន្ន​កំពង់ផែ Pearl Harbor បាន​ក្លាយជា​ទីកន្លែង​សម្រាប់អ្នកទេសចរ​ចូលទៅ​ទស្សនា​និង​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ​ដ៏​ខ្លោចផ្សា​នេះ ហើយ​វា​ក៏បាន​ក្លាយជា​ទីកន្លែង​សម្រាប់​រំឭក​វិ​ញ្ញា​ក្ខ័​ន្ធ​ទាហាន​និង​ប្រជាជន​អាមេរិក​ពលី​ក្នុងការ​វាយប្រហារ​បស់​ទ័ព​ជប៉ុន ។ ហើយ​នាវា​ពីរ​គ្រឿង USS Arizona និង USS Oklahoma ដែល​ស្ថិត​ក្នុងចំណោម​នាវាចម្បាំង​អាមេរិក​ដែល​រង​ការបំផ្លាញ នោះ​ក្លាយជា​ខ្មោច​នាវា​កប់​នៅក្នុង​សមុទ្រ​សម្រាប់អ្នកទេសចរ​ទស្ស​នា​។​
 
​សូម​ទស្សនា​រូបភាព​នៅ​កំពង់ផែ​ប្រវត្តិសាស្ត្រ និង​ទីក​ន្លែ​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​ពលី​ក្នុងពេលនោះ​៖













































© រក្សាសិទ្ធិដោយ thmeythmey.com