តារាល្បីៗ
អន្តរជាតិ
Leonardo DiCaprio និង Brie Larson បានពានរង្វាន់អូស្ការ 29, Feb 2016 , 2:02 pm

×![]()
ពានរង្វាន់អូស្ការលើកទី៨៨ ដែលរៀបចំដោយក្រុម Academy of Motion Picture Arts and Sciences (AMPAS) ត្រូវបានប្រកាសជាផ្លូវការនៅក្នុងសាលមហោស្រព Dolby Theatre ក្រុងហូលីវូដ រដ្ឋឡូសអេនជឺឡែស សហរដ្ឋអាមេរិក នាថ្ងៃទី២៨ ខែកុម្ភៈ។ ពានរង្វាន់នេះ ឧទ្ទិសដល់ស្នាដៃភាពយន្តអាមេរិកចាប់តាំងពីឆ្នាំ១៩២៩មក។
សម្រាប់ស្នាដៃភាពយន្តកាលពីឆ្នាំ២០១៥ ដែលទទួលបានជ័យលាភី «ពានរង្វាន់អូស្តារ» លើកទី៨៨ រួមមាន៖
ពាន Best Picture៖ Michael Sugar, Steve Golin, Nicole Rocklin, និង Blye Pagon Faust ក្នុងរឿងរឿង Spotlight
ពាន Best Director: លោក Alejandro G. Iñárritu ដែលដឹកនាំរឿង The Revenant
ពានតួឯកប្រុសឆ្នើម (Best Actor): Leonardo DiCaprio ក្នុងរឿង The Revenant ដែលដើរតួជា Hugh Glass
ពានតួឯកស្រីឆ្នើម (Best Actress): Brie Larson ក្នុងរឿង Room ដែលដើរតួជា Joy "Ma" Newsome
ពានតួរងប្រុសឆ្នើម (Best Supporting Actor): Mark Rylance ក្នុងរឿង Bridge of Spies ដែលដើរតួជា Rudolf Abel
ពានតួរងស្រីឆ្នើម (Best Supporting Actress)៖ Alicia Vikander ក្នុងរឿង The Danish Girl ដែលដើរតួជា Gerda Wegener
ពាន Best Original Screenplay៖ Tom McCarthy និង Josh Singer ក្នុងរឿង Spotlight
ពាន Best Adapted Screenplay៖ Adam McKay និង Charles Randolph ក្នុងរឿង The Big Short ក្រោមការដឹកនាំរបស់ Michael Lewis
ពាន Best Animated Feature Film៖ Pete Docter និង Jonas Rivera ក្នុងរឿង Inside Out
ពានភាពយន្តបរទេសឆ្នើម (Best Foreign Language Film)៖ រឿង Son of Saul របស់ហុងគ្រី ដែលដឹកនាំដោយ László Nemes
ពាន Best Documentary – Feature៖ រឿង Amy ដែលដឹកនាំដោយ Asif Kapadia និង James Gay-Rees
ពាន Best Documentary – Short Subject៖ រឿង A Girl in the River: The Price of Forgiveness របស់Sharmeen Obaid-Chinoy
ពាន Best Original Score៖ រឿង The Hateful Eight របស់ Ennio Morricone
ពាន Best Original Song៖ បទ "Writing's on the Wall" ក្នុងរឿង Spectre ដែលប្រគំ និងនិពន្ធដោយ Jimmy Napes និង Sam Smith
ពាន Best Sound Editing៖ រឿង Mad Max: Fury Road ដែលបញ្ចូលដោយ Mark A. Mangini និង David White
ពាន Best Sound Mixing៖ រឿង Mad Max: Fury Road ដែលរៀបចំដោយ Chris Jenkins, Gregg Rudloff និង Ben Osmo
ពាន Best Production Design៖ រឿង Mad Max: Fury Road ដែលច្នៃដោយ Colin Gibson និង Lisa Thompson
ពាន Best Cinematography៖ រឿង The Revenant – Emmanuel Lubezki
ពាន Best Makeup and Hairstyling៖ Mad Max: Fury Road ដែលសម្អាងដោយ Lesley Vanderwalt, Elka Wardega, និង Damian Martin
ពាន Best Costume Design៖ រឿង Mad Max: Fury Road ដែលរៀបចំដោយ Jenny Beavan
ពាន Best Film Editing៖ រឿង Mad Max: Fury Road ដែលរចនាដោយ Margaret Sixel
ពាន Best Visual Effects៖ រឿង Ex Machina – Mark Williams Ardington, Sara Bennett, Paul Norris, និង Andrew Whitehurst៕
© រក្សាសិទ្ធិដោយ thmeythmey.com