អន្តរជាតិ
NASA នឹង​ផ្តល់ប្រាក់​១៨០០០​ដុល្លារ​សម្រាប់​អ្នក​ដែល​ស្ម័គ្រចិត្ត​គេង​លើ​គ្រែ​១០​សប្តាហ៍​
02, Mar 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ទីភ្នាក់ងារ​អវកាស​ណា​សា​នៅ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក នឹង​ផ្តល់ប្រាក់​លើកទឹកចិត្ត​ចំនួន​១៨០០០​ដុល្លារ​អាមេរិក សម្រាប់​អ្នក​ដែល​ស្ម័គ្រ​គេ​សណ្តូកជើង​លើ​គ្រែ​រយៈពេល​១០​សប្តាហ៍​។ នេះ​បើតាម​ការផ្សាយ​របស់ Ouest France ដោយ​ភ្ជាប់​ជាមួយនឹង​ការប្រកាស​តាម Youtube​។​
 
​នេះ​ហាក់ដូចជា​វិធីសាស្ត្រ​នៃ​ការជ្រើសរើស​បុគ្គលិក​ថ្មី​របស់​ទីភ្នាក់ងារ​អវកាស​សហរដ្ឋអាមេរិក NASA ពីព្រោះថា ដំណើរ​កម្សាន្ត​ដ៏​វែងឆ្ងាយ​នៅលើ​អវកាស ត្រូវការ​មនុស្ស​ដែលមាន​លក្ខខណ្ឌ​ខ្ពស់ ជាពិសេស​រាំង​មាំ​ផ្នែក​ស្មារតី កម្លាំង និង​មិន​ងាយ​ធ្លាក់ខ្លួន​ឈឺ ដូចជា​ឈឺក្បាល ឬ​ហើម​ច្រមុះ​ជាដើម​។​
 
​ដើម្បី​ទទួលបាន​ប្រាក់​១៨០០០​ដុល្លារ​អាមេរិក​ពី​ណា​សា​នេះ មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ ពីព្រោះ​អ្នកស្ម័គ្រចិត្ត​ក៏ត្រូវ​គោរព​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយចំនួន​ផងដែរ ដូចជា​ដាក់​ជើង​នៅលើ​លំហរ​២៤​ម៉ោង​លើ​២៤​ម៉ោង និង​ហាម​ស្ងាប​ជាដើម​។ ទោះបីជា​យ៉ាងណាក៏ដោយ NASA បាន​គូសបញ្ជាក់ថា អ្នកស្ម័គ្រចិត្ត​អាច​មើល​ទូរទស្សន៍ លេង​អ៊ី​ន​ធ័​រ​ណិ​ត និង​ទទួល​ការសួរសុខទុក្ខ​មួយចំនួន​ផងដែរ​៕
 





 
 

Tag:
 ប្លែក​
  NASA
© រក្សាសិទ្ធិដោយ thmeythmey.com