ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «​អត្ថិភាព​» មានន័យ​ដូចម្តេច​?
25, Dec 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ឲ្យ​និយមន័យ​ពាក្យ​ថា «​អត្ថិភាព​»​ដូចខាងក្រោម​៖

 
​ពាក្យ​« អត្ថិភាព​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ភាវៈ​មាន , ភាព​នៃ​អ្វីៗ​ដែលមាន​, ការ​មាន​។ ឧទាហរណ៍ កាលពីដើម គាត់​ធ្លាក់ចុះ​ក្នុង​នត្ថិភាព ប៉ុន្តែ​ឥឡូវនេះ គាត់​បាន​ចូលក្នុង​អត្ថិភាព​ហើយ​។ ចំពោះ​ពាក្យ​ដែល​ផ្ទុយ និង​ពាក្យ​«​អត្ថិភាព​» នេះ គឺ​ពាក្យ​«​នត្ថិភាព​» ដែល​ពាក្យ​នេះ​មាន​ថ្នាក់​ពាក្យ​ជា​នាម មានន័យថា ភាវៈ​គ្មាន​, ភាព​នៃ​អ្វីៗ​ដែល​គ្មាន​, មិនមាន​, ការ​ឥតមាន​។ ឧ​ទារ​ហណ៍ ពី​ដើម​គាត់​គ្រាន់​រួចខ្លួន ប៉ុន្តែ​ឥឡូវ គាត់​ធ្លាក់ចុះ​ក្នុង​នត្ថិភាព​សាបរលាប​ណាស់​ទៅហើយ​៕
 
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 
 

© រក្សាសិទ្ធិដោយ thmeythmey.com