ពីនេះ ពីនោះ
កំហុស​កូនចៅ​ចំពោះ​ឪពុកម្តាយ​!
28, Feb 2021 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
ឪពុកម្តាយ​មានគុណ​មហិមា​ចំពោះ​កូនចៅ​។ ឪពុកម្តាយ​ចិញ្ចឹម​កូន​តាំងពី​តូច រហូតដល់​ធំ​ដោយ​គ្មាន​នឿយហត់​បន្តិច​ឡើយ​។ គុណ​ឪពុកម្តាយ​មាន​ច្រើន​មែន​ចំពោះ​កូន​។ តើ​កូនចៅ​គ្រប់រូប​បាន​សងគុណ​ឪពុកម្តាយ​វិញ​គ្រប់គ្រាន់​ឬទេ​? តើ​អ្វីខ្លះ​ជា​កំហុស​របស់​កូនចៅ ចំពោះ​ឪពុកម្តាយ​? កំហុស​មាន​ច្រើន តែ​កំហុស​ធំៗ​មាន​ដូចតទៅ​៖


ទី​១៖ កូន​ដែល​មិន​ចិញ្ចឹម​ឪពុកម្តាយ​វិញ​(​ឪពុកម្តាយ​ក្រ​)​។

ទី​២៖ កូន​ដែល​ឈ្លោះ​នឹង​ឪពុកម្តាយ មិន​និយាយ​រក​ឪពុកម្តាយ​។

ទី​៣៖ កូន​ដែល​មើលងាយ​ឪពុកម្តាយ​ដោយ​គិតថា ពួកគាត់​មិនបាន​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ប្រពៃ​ដូច​គ្រួសារ​ដទៃ​។

ទី​៤៖ កូន​ដែល​មិនសូវ​រវីរវល់​ជាមួយ​ឪពុកម្តាយ ពេល​ឪពុកម្តាយ​កាន់តែ​ចាស់​។

ទី​៥៖ កូន​ដែល​មិន​ឧស្សាហ៍​ទៅលេង​ឪពុកម្តាយ​ដោយ​យក​លេស​ថា ពួកគេ​រវល់​រហូត​(​រវល់​ការងារ ឬ​រវល់​រឿង​ផ្សេង​)​។

ទី​៦៖ កូន​ដែល​ធ្វើ​ឲ្យ​ឪពុកម្តាយ​ពិបាកចិត្ត​(​គ្រប់​រឿង​)

និង​ទី​៧ កូនចៅ​ដែល​ឈ្លោះ​ដណ្តើម​កេរដំណែល​របស់​ឪពុកម្តាយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com