ព័ត៍មានសុខភាព
សុខភាព៖ ញ៉ាំ​កាហ្វេ​ច្រើន ធ្វើ​ឲ្យ​ស្រុញ​កំពស់​ដែរ​ទេ​?
15, May 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ខ្ញុំ​ជាម​នុស្ស​ចូលចិត្ត​ញ៉ាំ​កាហ្វេ​ណាស់ ប៉ុន្តែ ខ្ញុំ​លឺ​គេ​ថា ញ៉ាំ​កាហ្វេ​ច្រើន អាច​បណ្តាល​ឲ្យ​អត់​លូត​កំពស់​។ តើ​វា​ពិត​ដែរ​ទេ​?
 
​កាហ្វេ មិន​ធ្វើ​ឲ្យ​កម្ពស់​ជាប់គាំង​ឡើយ បើសិនជា​អ្នក​ស្ថិតក្នុង​វ័យ​លូត​កំពស់​នោះ​។ ប៉ុន្តែ កាហ្វេ​មាន​ជាតិ​កាហ្វេ​អ៊ី​ន ដែល​ភ្ញោ​ច​ទៅ​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​ធ្វើការ​ច្រើន​។ សម្រាប់​មនុស្ស​ភាគច្រើន ការ​ញ៉ាំ​កាហ្វេ​មួយ​ទៅ​ពីរ​ពែង​ក្នុង​មួយថ្ងៃ គឺ​មិនមាន​អ្វី​គ្រោះថ្នាក់​ឡើយ​។ ប៉ុន្តែ បើសិនជា​អ្នក​ញ៉ាំ​វា​ច្រើន ជាពិសេស មាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​នោះ វា​គួរតែ​ដល់ពេល​កាត់បន្ថយ​វិញ​។ ព្រោះ​កាលណា​ក្នុង​ខ្លួន​មាន​កាហ្វេ​អ៊ី​ន​ច្រើន អាច​បណ្តាល​ឲ្យ​ថប់​អារម្មណ៍ និង​វិលមុខ ព្រមទាំង​រំខាន​ដល់​ដំណេក​ធម្មតា​បាន​ទៀតផង​។ 
 
​បើសិនជា​អ្នកសម្រេចចិត្ត​កាត់បន្ថយ ឬ​ឈប់​ញ៉ាំ​កាហ្វេ ចូរ​ធ្វើ​វា​បន្តិច​ម្តងៗ​។ ការបញ្ឈប់​ភ្លាមៗ​អាច​បណ្តាល​ឲ្យ​អ្នក មាន​អា​ការៈមិន​ស្រួល​ខ្លះ​ដែរ ដូចជា ឈឺក្បាល ឆេវឆាវ និង​អស់កម្លាំង​។​
 
​យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង បើសិនជា​អ្នក​ចង់​បញ្ឈប់ ឬ​កាត់បន្ថយ​ការ​ញ៉ាំ​កាហ្វេ​។ ជាតិ​កាហ្វេ​អ៊ី​ន អាច​បណ្តាល​ឲ្យ​កើតជា​បញ្ហា​ច្រើន ដល់​អ្នក​ដែលមាន​បញ្ហា​បេះដូង ឬ​កំពុងតែ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​។ ក្រៅពីនេះ វា​ក៏​ជាដើម​ហេតុ​នាំ​ឲ្យ​អ្នក ឈឺក្បាល​បែប​ប្រកាំង​ដែរ​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com