បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
​ម៉ូតូ​CD​កញ្ចាស់ បាន​ជួយ​ចិញ្ចឹម​គ្រួសារ​លោក សា​រិ ជាច្រើន​ឆ្នាំ​
20, Feb 2017 , 8:44 am        
រូបភាព
​អ្នកណាខ្លះ​នៅ​ចងចាំ​ម៉ូតូ CD? មានតែ​មនុស្ស​ចាស់​ប៉ុណ្ណោះ​? Honda CD90 ពណ៌​ខ្មៅ​ក្លាយជា​ទោចក្រយានយន្ត​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា​ទៅហើយ​។ ហើយ​លោក សូ សា​រិ អាយុ​៦០ គឺជា​ម្ចាស់​ម្នាក់​ម៉ូតូ​ដែល​ត្រូវបាន​ផលិត​នៅ​ចុង​ទស្សវត្សរ៍​១៩៦០​នេះ​។ ថ្វីដ្បិតតែ​មាន​ម៉ូតូ​កញ្ចាស់ ដែល​គាត់​បាន​ទិញ​តាំងពី​ឆ្នាំ​១៩៩៣ ប៉ុន្តែ​លោក សា​រិ បាន​ជិះ​វា​ទាំង​មោទនៈ​នៅក្នុង​រាជធានី​ដែល​ពោរពេញ​ទៅដោយ​វត្ថុ​ទំនើប​។ ពីព្រោះ​ម៉ូតូ​នេះហើយ ដែល​បាន​ជួយ​រកប្រាក់​ចិញ្ចឹម​គ្រួសារ​លោក​ក្នុង​អតីតកាល​។ បុរស​ចំណាស់​មាឌធំ ខ្ពស់ បាន​និយាយថា កម្ពុជា​មិនសូវ​ផ្តល់​តម្លៃ​ដល់​វត្ថុ​ចាស់ៗ​នោះឡើយ ហើយ​ពេលខ្លះ​គេ​ត្រូវ​លក់​វត្ថុ​ចាស់ៗ​ដែល​ខ្លួន​ស្រឡាញ់​ដោយសារតែ​បញ្ហា​ជីវភាព​។​


​សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​របស់​នាយ យ៉ាន ជាមួយ​ម្ចាស់​ម៉ូតូ CD90៖










Tag:
 ម៉ូតូ​CD
  នាយ​យ៉ាន​
© រក្សាសិទ្ធិដោយ thmeythmey.com