ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ស្បែ​កមាន់ ល្អ​ចំពោះ​សុខភាព​ដែរឬទេ​?
03, May 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​គ្រប់គ្នា​យល់ថា ស្បែក​មាន់ សំបូរ​ជាតិ​កូ​ឡេស​ស្តេ​រ៉ូ​ល​អាក្រក់ បង្កើន​សម្ពាធ​ឈាម និង​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​ទៅនឹង​ជំងឺ​បេះដូង​។ ប៉ុន្តែ ប្រសិនបើ​អ្នក​ញ៉ាំ​វា​ម្តងម្កាល និង​ស្ថិតក្នុង​បរិមាណ​មួយ​តិចតួច វា​ពិតជា​មិនមាន​ផលប៉ះពាល់ ចំពោះ​សុខភាព​នោះទេ​។​


​ស្បែក​មាន់ ក៏មាន​គុណសម្បត្តិ​ច្រើន ចំពោះ​សុខភាព​ផងដែរ ដូច្នេះហើយ ទើប​ប្រជាជន​អឺរ៉ុប​ភាគច្រើន ចូលចិត្ត​ញ៉ាំ​សាច់ ឬ​ស្លាបមាន់​បំពង​ជាដើម​។​

​ស្បែក​មាន់ មាន​ជាតិ​ខ្លាញ់ និង​សារធាតុចិញ្ចឹម ដែល​រាងកាយ​ត្រូវការ​។ ស្បែក​មាន់ ជួយ​បង្កើន​ថាមពល និង​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឆ្អែត​។ ស្បែក​មាន់ ក៏​សំបូរ​ប្រូតេអ៊ីន និង​ល្អ​បំផុត សម្រាប់​អ្នក​ចង់​ឡើង​ទម្ងន់​ផងដែរ​។​

​យ៉ាងណាមិញ ត្រូវ​ប្រា​កថា អ្នក​ញ៉ាំ​វា​ក្នុង​កម្រិត​ទាប ពីព្រោះ បើ​ញ៉ាំ​ច្រើន អ្នកនឹង​ប្រឈម​ទៅនឹង​បញ្ហា​សុខភាព​ជាច្រើន​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com