ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រូបមន្ត​ក្នុងការ​រក្សា​ក្រពះ​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ​
10, May 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​ក្រពះ​អ្នក​មិនសូវ​ល្អ អ្នក​អាច​អនុវត្តតាម​រូបមន្ត​ខាងក្រោម​នេះ​បាន​។ ក្រោយ​ពេលដែល​អ្នក​ធ្វើតាម នោះ​អ្នកនឹង​អាច​ទទួលបាន​ក្រពះ​ដែលមាន​សុខភាព​ល្អ​មួយ​ជាមិនខាន​។


តើ​មាន​វិធី​អ្វី​ខ្លះទៅ​?

- អ្នក​មិនគួរ ញ៉ាំ​ទឹកដោះគោ​ដោយ​មិនទាន់​ពិសារ​អាហារ​ពេលព្រឹក​ទេ​។ អ្នក​អាច​ប្តូរ​មក​ញ៉ាំ​ទឹកដោះគោ​ក្រោយពេល​បរិភោគ​អាហារ​ពេលព្រឹក​ចំនួន​ពីមួយ​ទៅ​ពីរ​ម៉ោង​។​

- នៅមុន​ពេលដែល​អ្នក​ច​ង់​ញ៉ាំ​ទឹកដោះគោ អ្នក​អាច​ពិសារ​នំ​ប៉ាវ​អត់​ស្នូល​បាន នោះ​វា​នឹង​ជួយ​ការពារ​ក្រពះ​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ​។​

- អ្នក​ក៏​អាច​បរិភោគ​បាយ នំ​បុ័ង នំ ឬ​អាហារ​ផ្សេងៗ ដើម្បី​ទប់​មិន​ឲ្យ​ទឹកដោះគោ​នោះ​ធ្វើ​ទុក​ក្រពះ​អ្នក​។​

- នៅពេលដែល​ក្រពះ​អ្នក​មិនល្អ អ្នក​គួរតែ​ញ៉ាំ​តិច ប៉ុន្តែ​ច្រើនដង​។​

- អ្នក​ក៏​អាច​បរិភោគ​ពុ​ទ្ធ្រា​ក្រហម តៅហ៊ូ ស្ពៃបូកគោ និង​ការ៉ុត ព្រោះ​វា​សុទ្ធតែជា​អាហារ​ដែល​ប៉ូវ​ក្រពះ​អ្នក​ទាំងអស់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com