ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែឈើទាំង៨មុខនេះ មិនគួរពិសារនៅពេលយប់ឡើយ 19, Dec 2020 , 6:59 pm
× អ្នកមិនគួរបរិភោគផ្លែឈើទាំង៨ប្រភេទខាងក្រោមនេះនៅពេលយប់ឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នក។
តើមានអ្វីខ្លះទៅ?
1. អ្នកដែលមានជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងខ្វះឈាម មិនគួរញ៉ាំផ្លែធុរេននៅពេលយប់ទេ ព្រោះវាអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរទៅៗ។
2. អ្នកដែលមានជំងឺទឹកនោមផ្អែម មិនគួរពិសារផ្លែឈើរីនៅពេលយប់ទេ ព្រោះក្នុងផ្លែឈើនេះ មានជាតិស្ករខ្ពស់។ ដូចនេះ ក្រោយពេលដែលអ្នកញ៉ាំរួច វានឹងធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកកើនឡើង។
3. អ្នកដែលមានជំងឺទឹកនោមផ្អែម ក៏មិនអាចពិសារទំពាំងបាយជូរនៅពេលយប់ដែរ ព្រោះវាក៏ផ្ទុកជាតិស្ករខ្ពស់ដូចគ្នា។
4. ផ្លែប៊័រ ជាផ្លែឈើដែលល្អចំពោះសុខភាព។ វាអាចជួយការពារបេះដូង ថ្លើម និងផ្នែកផ្សេងៗទៀតនៃរាងកាយរបស់អ្នក។ ប៉ុន្តែមិនអាចញ៉ាំនៅពេលយប់ឡើយ ព្រោះវាអាចធ្វើឲ្យសុខភាពអ្នកមានបញ្ហាបាន។
5. អ្នកដែលមានជំងឺទឹកនោមផ្អែម មិនគួរពិសារស្វាយទុំនៅពេលយប់ឡើយ ព្រោះវាមានជាតិស្ករខ្ពស់។ ដូចនេះ ជំងឺអ្នកនឹងអាចធ្ងន់ធ្ងរជាងមុន។
6. អ្នកដែលមានជំងឺទឹកនោមផ្អែម ក្រពះ ពោះវៀនមិនល្អ គួរតែកុំពិសារផ្លែស្រការនាគនៅពេលយប់។ វាអាចធ្វើឲ្យអាការៈជំងឺរបស់អ្នក មិនប្រក្រតីបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com