ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឆាប់​ជា​ពី​ជំងឺ​ផ្តាសាយ កុំអាល​ទិញ​ថ្នាំលេប​អី សាកល្បង​វិធី​ទាំងនេះ​សិន​ទៅ​!
20, Dec 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​មាន​ជំងឺ​ផ្តាសាយ ហើយ​មិនបាន​ព្យាបាល​ទេ ជាធម្មតា​វា​ច្រើនតែ​ជា​ទៅវិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ក្រោយ​។ ក្នុងពេល​នេះដែរ អ្នក​ក៏​អាចមាន​ជម្រើស​ព្យាបាល​ច្រើន​ណាស់ដែរ​ដើម្បី​គ្រប់គ្រង​រោគសញ្ញា​របស់​វា​។​


​ថ្នាំ​ប្រឆាំងនឹង​វីរុស​ដែលមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ប្រហែល​ចា​អាច​បន្ថយ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​នេះ​បាន ព្រមទាំង​ព​ន្លឿ​ន​ភាពជា​សះស្បើយ​ផងដែរ​។ ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ខ្លះ​ក៏​អាច​គ្រប់គ្រង​រោគសញ្ញា​ជំងឺ​នេះ​បាន​យ៉ាង​ល្អ​ថែមទៀត​។ ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​អ្នក​មិន​ចង់​ប្រើ​ថ្នាំ​ទេ អ្នក​ក៏​អាចមាន​ជម្រើស​វិធី​ព្យាបាល​ដោយ​ធម្មជាតិ​មួយចំនួន​ផងដែរ​ដូចជា​៖

​ស៊ុប​
​ស៊ុប​មាន់​ក្តៅៗ​មាន​ប្រសិទ្ធភាព​ណាស់​ក្នុងការ​ព្យាបាល​ជំងឺ​ផ្តាសាយ​។ ទឹក​ស៊ុប​ក្តៅៗ​បែបនេះ​អាច​បំបាត់​អា​ការៈឈឺ​បំពង់ករ បង្គ្រប់​ជាតិ​ទឹក​និង​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​ខ្លួន​កាន់តែ​ល្អ​។ ការសិក្សា​បាន​ឲ្យ​ដឹងថា ស៊ុប​មាន់​ក៏​ជួយ​ផ្លាស់ប្តូរ​ចលនា​របស់​កោសិកា​គ្រាប់​ឈាមស​ក្នុង​រាងកាយ ដើម្បី​បន្ថយ​ការ​រលាក​ផងដែរ​។​

​ទឹកឃ្មុំ​
​ថ្នាំ​ផ្តាសាយ​ភាគច្រើន​តែងតែមាន​ជាតិ​ទឹកឃ្មុំ​នៅក្នុង​នោះ​។ នេះ​ដោយសារតែ​វា​មាន​សមត្ថភាព​ប្រឆាំងនឹង​បាក់តេរី និង​មេរោគ​យ៉ាង​អស្ចារ្យ​។ ទឹកឃ្មុំ​ក៏​អាច​ប្រើ​សម្រាប់​ទប់ស្កាត់​ការ​ក្អក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ថែមទៀត​។ ដូច្នេះ​ចូរ​លាយ​វា​បន្តិច​ក្នុង​តែ​ញ៉ាំ ឬ​ញ៉ាំ​វា​មួយ​ស្លាបព្រា​ក៏​បានដែរ​បើសិនជា​ចង់​បញ្ឈប់​ការ​ក្អក​។​

​ខ្ញី​
​ចូរ​ដាក់​ចំណិត​ខ្ញី​ពីរ​បី​ចំណិត​ទៅក្នុង​តែ ឬ​ទឹក​ក្តៅ​មួយ​ពែង ហើយ​ហុត​វា​តិចៗ​ទៅ​។ គ្រឿ​ផ្សំ​ធ្វើ​ម្ហូប​មួយ​នេះ​មាន​សមត្ថភាព​ជួយ​ឲ្យ​របួស​ជា​សះ ព្រមទាំង​បំបាត់​អាកា​រៈ​ក្អក និង​ឈឺបំពង់ករ​ថែមទៀត​។ វា​ក៏​ជួយ​ដល់​ការ​ក្អួតចង្អោ​ផងដែរ​។​

​ពិតណាស់ ការ​សម្រាក​ក៏​ជា​ផ្នែក​មួយ​សំខាន់​ដើម្បី​ឲ្យ​ជំងឺ​ផ្តាសាយ​ឆាប់​ជា​មកវិញ​ដែរ​។ រាងកាយ​កំពុងតែ​ព្យាយាម​ប្រឆាំងនឹង​ការបង្ក​រោគ​ក្នុង​ខ្លួន​យ៉ាង​ពិបាក ដូច្នេះ​បើសិនជា​អ្នកយក​ពេល​សម្រាក​ឲ្យ​បាន​ច្រើន នោះ​ប្រព័ន្ធ​ភាពស៊ាំ​នឹង​រឹងមាំ ដូច្នេះ​វា​នឹង​ឆាប់​ប្រយុទ្ធ​ឈ្នះ​ជំងឺ​ជាមិនខាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com