ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ការ​រួមភេទ​ជា​លំ​ហាត់ប្រាណ​ល្អ​ជាង​ការដើរ​ដែរ​ទេ​?
28, Feb 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​គំនិត​នៃ​ការ​ចំណងជើង​ដែល​គេ​បាន​រកឃើញ​នៅក្នុង​សារព័ត៌មាន Mail Online នេះ​ចង់​និយាយថា ការ​រួមភេទ​អាចជួយ​រំលាយ​ជាតិ​ខ្លាញ់​បាន​ច្រើន ហើយក៏​ឃើញថា​ទទួលបាន​លទ្ធផល​បែបនេះ​យូរណាស់​មកហើយ​។ តាមពិតទៅ មិនទាន់មាន​នរណា​អាច​វាស់វែង​នូវ​ចំនួន​កាឡូរី​ដ៏​សុ​ក្រិត​មួយ​ដែល​វា​ត្រូវបាន​រំលាយ​ក្នុងពេល​រួមភេទ​នៅឡើយ​ទេ​។​


​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​ជួល​មនុស្ស​គូស្នេហ៍​វ័យក្មេង​ចំនួន ២១​គូរ​ដែល​ឧស្សាហ៍​រួមភេទ​ជាមួយគ្នា​ដើម្បី​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​ការហាត់​ប្រាណ​កម្រិត​មធ្យម​នៅលើ​ម៉ាស៊ីន​ដើរ​ហាត់ប្រាណ​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការចំណាយ​ថាមពល​លើ​សកម្មភាព​រួមភេទ​ម្តងៗ​គឺ​តិចជាង​ការចំណាយ​ថា​ម​ព​លើ​ការដើរ​លើ​ម៉ាស៊ីន​រត់ ៣០​នាទី​។ ឧទាហរណ៍ ការចំណាយ​ថាមពល​ជា​មធ្យម​របស់​បុរស​ក្នុង​ពេល​រួមភេទ​គឺ​អស់​កាឡូរី​ខ្លាញ់​តែ ១០១​កាឡូរី​ទេ ប៉ុន្តែ​ការដើរ​លើ​ម៉ាស៊ីន​អស់​កាឡូរី​ខ្លាញ់​រហូតដល់ ២៧៦​កាឡូរី​ឯណោះ​។​

​ដូច្នេះ​យើង​អាច​និយាយបានថា ការ​រួមភេទ​មិនអាច​ជំនួស​ការហាត់​ប្រាណ​ទាំងស្រុង​បានឡើយ​បើសិនជា​ចង់​ប្រើប្រាស់​វា​ជាការ​ហាត់ប្រាណ ប៉ុន្តែ​បើសិនជា​អ្នក​ចង់​បង្កើន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្តី​និង​ប្រពន្ធ វា​ក៏​មិន​ទាស់ខុស​អ្វី​ដែរ​លើ​ការ​រួមភេទ​ជាមួយគ្នា​ជា​ទៀងទាត់​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com