ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការ​ធាត់​ជ្រុល មាន​ជាប់ទាក់ទង​នឹង​ការ​កកឈាម​ដែល​គ្រោះថ្នាក់​
29, Dec 2022 , 6:59 am        
រូបភាព
​យោងទៅតាម​សេចក្តីរាយការណ៍​ពី The Sun បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ធាត់​ជ្រុល​គឺ​ប្រឈម​នឹង​ការ​កកឈាម​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្នុង​សួត​ក្នុងពេល​មាន​ផ្ទៃពោះ​រហូតដល់ ២​ដង​កន្លះ​ឯណោះ ខណៈពេលដែល Daily Mail និយាយថា ស្ត្រី​ទាំងនេះ​ទំនង​ជាមាន​របៀប​រស់​នៅ​បែប​ស៊ី​ដេកៗ​ច្រើន ដែល​នាំ​ឲ្យ​មាន​បញ្ហា​ច្រើន​ជាមួយនឹង​របត់​ឈាម​រត់ និង​មាន​បញ្ហា​នៅពេល​មាន​ផ្ទៃពោះ​តែម្តងទៅ​។​


​រឿងនេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​មួយ​ទៅលើ​ស្ត្រី​ដែល​ធ្លាប់​ម​អាន​ការ​កកឈាម​ក្នុង​ឈាមមាន​ផ្ទៃពោះ​តែម្តង​។ ការស្រាវជ្រាវ​បាន​រកឃើញថា ការ​ធាត់​ជ្រុល​មាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​ខ្ពស់​នឹង​កំណក​ឈាមអណ្តែត​ក្នុង​សួត​។ ថ្វីបើ​ការសិក្សា​នេះ​ទំនង​ជាមាន​លក្ខណៈ​តូចតាច​ក៏ដោយ តែ​វា​ផ្តល់នូវ​ព័ត៌មាន​មាន​ប្រយោជន៍​ច្រើន​អំពី​ការអនុវត្ត​វិធី​រក​រោគវិនិច្ឆ័យ និង​ការគ្រប់គ្រង​ជំងឺ​កំណក​ឈាម​ក្នុង​សួត​ក្នុងពេល​មាន​ផ្ទៃពោះ នៅ​ប្រទេស​អង់គ្លេស​ដែរ​។​

​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវបាន​គេ​សម្គាល់ថា ជា​ពេលវេលា​មួយ​ដែល​ស្ត្រី​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​កកឈាម​នៅ​ជើង ដែល​នាំ​ឲ្យ​កំណក​នោះ​អណ្តែត​ទៅក្នុង​សួត​បាន ទោះបីជា​វា​គឺជា​ការ​ប្រ​ឈ​មុខ​ដ៏​តូច​ក៏ដោយ​។ ដូចគ្នានេះដែរ ការ​ធាត់​ជ្រុល និង​ការ​មិនសូវ​ធ្វើ​ចលនា​ត្រូវបាន​គេ​ដឹងថា​ជា​កត្តា​ប្រឈមមុខ​នឹង​ជំងឺ​នេះដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com