ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ថ្នាំ​ងងុយគេង​ទំនងជា​ជាប់ទាក់ទង​នឹង​ការស្លាប់​បាន​
31, Dec 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ថ្នាំ​ងងុយគេង​មាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​ខ្ពស់​នឹង​ការស្លាប់ ហើយ​ក្នុងនោះ​អ្នក​ដែល​ប្រើ​ថ្នាំ​នេះ​អាច​ប្រឈម​ខ្ពស់​រហូតដល់ ៤​ដង​ឯណោះ​។​


​ដំណឹង​នេះ​បានមកពី​លទ្ធផល​នៃ​ការសិក្សា​របស់​អាមេរិក​ដ៏​ធំ​មួយ​ដែល​គេ​ប្រៀបធៀប​ទៅលើ​ការកត់ត្រា​លើ​ការងារ​វេជ្ជសាស្ត្រ​របស់​មនុស្ស​ច្រើនជាង ១០០០០​នាក់​ដែល​ត្រូវបាន​គ្រូពេទ្យ​ចេញ​ជា​ថ្នាំ​ងងុយគេង​ឲ្យ​ប្រើ និង​មនុស្ស ២៣០០០​នាក់​ផ្សេងទៀត​ដែល​មិនដែល​ប្រើ​ថ្នាំ​នេះ​សោះ​។ ពួកគេ​ទាំងនេះ​ត្រូវបាន​គេ​តាមដាន​ជា​មធ្យម ២,៥​ឆ្នាំ និង​បាន​រកឃើញថា អ្នក​ដែល​ប្រើ​ថ្នាំ​ងងុយគេង​ទោះបីជា​ក្នុង​កម្រិត​ទាប់​បំផុត​ក៏ដោយ ទំនងជា​ងាយ​នឹង​ស្លាប់​ជាង​អ្នក​ដែល​មិនបាន​ប្រើ​។ គេ​ក៏បាន​រកឃើញ​ទៀតថា អ្នក​ដែល​ប្រើ​ថ្នាំ​ងងុយគេង​ក្នុង​កម្រិត​ខ្ពស់ (​ច្រើនជាង ១៣២​គ្រាប់​ក្នុង​មួយឆ្នាំ​) ទំនងជា​ងាយ​នឹង​កើតជា​ចំ​ងឺ​មហារីក​ច្រើន​ប្រ​ភេ​ទៀតផង​។​

​ថ្វីបើ​ទំនាក់ទំនង​ដ៏​សំខាន់​មួយ​ត្រូវបាន​រកឃើញ​ក៏ដោយ តែ​រឿង​ដ៏​សំខាន់បំផុត​ដែល​ត្រូវ​កត់សម្គាល់​នោះ​គឺថា ការសិក្សា​នេះ​មិនបាន​ប្រាប់​យើង​ថា ថ្នាំ​ខ្លួនឯង​នោះ​មាន​មូលហេតុ​ផ្ទាល់​ធ្វើ​ឲ្យ​ស្លាប់ និង​កើត​មហារីក​នោះទេ​។ នេះ​ដោយសារតែ ទា​មង​ថ្នាំ និង​ការ​ប្រឈម​នឹង​ការស្លាប់​អាច​ជាប់ទាក់ទង​នឹង​កត្តា​ផ្សេងៗ​ដែរ​ដូចជា របៀប​រស់នៅ គ្រឿង​ស្រវឹង ឬ​ការជក់បារី ដែល​អ្នកស្រាវជ្រាវ​មិនបាន​ទាត់ចោល​នៅឡើយ​ទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com