បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ព័ត៍មានសុខភាព
ក្រៅពីមេរោគអេដស៍ និងថ្លើម តើគួរធ្វើតេស្តរកជំងឺអ្វីខ្លះទៀត មុនរៀបការ? 25, Jul 2021 , 7:30 am
× ភ្នំពេញ៖ ការធ្វើតេស្ដឈាម មុនពេលរៀបការ គឺជារឿងចាំបាច់ សម្រាប់គូស្វាមី ភរិយាថ្មី។ ប៉ុន្តែ ក្រៅតែការធ្វើតេស្ដរកមេរោគអេដស៍ និងថ្លើម លោកស្រី វេជ្ជបណ្ឌិត លី ស្រីវីណា បានផ្ដល់យោបល់ថា គួរតែបន្ថែមកញ្ចប់ពិនិត្យរកជំងឺកាមរោគ និងជំងឺតំណពូជទៀតដែរទើបល្អ។ វេជ្ជបណ្ឌិតរូបនេះ ពន្យល់ថាកាមរោគ ជាជំងឺអាចបង្កឲ្យកូនកើតមកពិការ ឬស្លាប់នៅក្នុងផ្ទៃ ហើយអាចធ្វើឲ្យស្ត្រីជាម្តាយមានជំងឺរ៉ាំរ៉ៃ នៅពេលអនាគត។ ចំណែកឯជំងឺតំណពូជ ដែលពលរដ្ឋខ្មែរមិនសូវចាប់អារម្មណ៍ផងនោះ អាចធ្វើឲ្យកូនកើតមកមានកាយសម្បទាមិនគ្រប់គ្រាន់ ការចងចាំមិនល្អ និងមានសុខភាពខ្សោយ ហើយអាចធ្វើឲ្យស្វាមី ឬភរិយា គ្មានលទ្ធភាពមានកូន ថែមទៀតផង។
លោកស្រី វេជ្ជបណ្ឌិត លី ស្រីវីណា បានពន្យល់លម្អិត នៅក្នុងបទសម្ភាសជាមួយ កញ្ញា ថាន រស្មី អ្នកកាសែត នៃសារព័ត៌មានថ្មីៗ ខាងក្រោមនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com