ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ការ​ទំពារ​ស្ករ​កៅស៊ូ​ជួយ​ដល់​ការ​ផ្ចង់អារម្មណ៍​អារម្មណ៍​ទេ​?
19, Sep 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Mail និង Daily Express បាន​ឲ្យ​ដឹងថា ការ​ទំពា​រស្ករ​កៅស៊ូ​គឺជា​រឿង​ល្អ​មួយ​សម្រាប់​ខួរក្បាល និង​អាច​បង្កើន​ភាព​មាន​ស្មារតី​ល្អ​បាន ១០​ភាគរយ​ដែរ​។​


​យ៉ាងណាមិញ រឿងនេះ​គឺ​ផ្អែកទៅលើ​អ្វីដែល​ជាការ​សិក្សា​ដ៏​តូច​មួយ​បានធ្វើ​ប៉ុណ្ណោះ​។ ការសិក្សា​នេះ​មាន​មនុស្សពេញវ័យ​ដែលមាន​សុខភាព​ល្អ ១៧​នាក់​ប៉ុណ្ណោះ​។ ការសិក្សា​ដែលមាន​ទ្រង់ទ្រាយ​តូច​បែបនេះ​មានន័យថា លទ្ធផល​របស់​វា​ក៏ត្រូវ​តែមាន​ការយកចិត្ត​ទុកដាក់​យ៉ាង​ប្រុងប្រយ័ត្ន​ដែរ​។​

​មនុស្ស​យើង​ភាគច្រើន អាច​ដើរ​បណ្តើរ និង​ញ៉ាំ​ស្ករ​កៅស៊ូ​បណ្តើរ​ក្នុងពេល​តែមួយ​។ ដូច្នេះ​ការសិក្សា​នេះ​មិនអាច​អះអាងថា ការ​ទំពា​រស្ករ​កៅស៊ូ​នឹង​ជួយ​យើង​ឲ្យ​មាន​ការគិត​កាន់តែ​លឿន​នោះទេ​។ យ៉ាងណាមិញ បើសិនជា​អ្នក​ជ្រើសរើស​ការ​ញ៉ាំ​ស្ករ​កៅស៊ូ យក​ល្អ​គួរតែ​ជ្រើសរើស​ស្ករ​ណា​ដែល​គ្មាន​ជាតិ​ស្ករ​ទើប​ល្អ​ចំពោះ​សុខភាព​ធ្មេញ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com