បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ប្រវត្តិ​ចេតិយ ជ័យ​ន​ន្ទ ដែល​សង់​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​ត្រូវបាន​លាតត្រដាង​ ​
15, Apr 2021 , 2:19 pm        
រូបភាព
​សៀមរាប​៖ មាន​មនុស្ស​តិច​ណាស់ ដែល​បានដឹង​ពី​ប្រវត្តិ​ចេតិយ ជ័យ​ន​ន្ទ អ្នកខ្លះ​ក៏​មិនដឹងថា​ជា​ចេតិយ​ផង ចំណែក​អ្នក​ខ្លះទៀត ក៏​មិនទាន់​បានឃើញ​ដែរ​។ តើ​ចេតិយ​នេះ​មាន​មាន​ប្រវត្តិ​បែបណា​? ហេតុអ្វី​បានជា​មនុស្ស​នៅ​សម័យ​នោះ សង់​ចេតិយ​ក្នុង​បរិវេណ​ប្រាសាទ​យ៉ាង​ដូច្នេះ​?


ចេតិយ ជ័យ​ន​ន្ទ មាន​ទីតាំង​ស្ថិតនៅ​ខាងក្រោយ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ទិសខាងកើត នៃ​ថែវ​ទី​៣​។ ទល់មុខ​ចេតិយ ជ័យ​ន​ន្ទ មាន​សិលាចារឹក​មួយ​ផ្ទាំង បាន​សរសេរ​រៀបរាប់​យ៉ាង​ពិស្ដារ ជុំវិញ​ប្រវត្តិ​នៃ​ការសង់​ចេតិយ​។ យោងតាម​ការស្រាវជ្រាវ​របស់​លោកស្រី​បណ្ឌិត ពៅ សាវ​រស់ ដែលជា​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ បានឱ្យដឹងថា ចេតិយ​នេះ សង់​ឡើង​នៅ​ឆ្នាំ ១៧០១ នៃ​គ​.​ស និង ១៦២៣ សករាជ​។​
ចង់​ជ្រាប​ច្បាស់​ពី​រឿងរ៉ាវ​ទាំងនេះ សូម​ស្តាប់​បទ​សម្ភាស រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ ដូចតទៅ​៖



​តាម​សិលាចារឹក​ដដែល ចេតិយ​នេះ​សង់​ឡើង​ដោយ​លោក ជ័យ​ន​ន្ទ ដើម្បី​តម្កល់សព​ប្រពន្ធ និង​កូន ហើយ​មិន​រក​ទីណា​ឱ្យ​ស័ក្តិសម ក៏​សម្រេច​សង់​ចេតិយ​នេះ​នៅក្នុង​បរិវេណ ប្រាសាទអង្គរវត្ត​តែម្តង​។ យោងតាម​សិលាចារឹក ចាប់​ពីស​.​វ​ទី​១៦ ដល់ទី​១៨ ប្រាសាទអង្គរវត្ត ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា «​ព្រះ​វិស្ណុ​លោក​» ដែលជា​ព្រះ​ប​ច្ឆា​មរណនាម​របស់​ព្រះបាទ សូរ្យ​វរ្ម័នទី​២​។ នេះ​មានន័យថា ប្រាសាទអង្គរវត្ត​នា​សម័យ​កាលនោះ ត្រូវបាន​គេ​ចាត់ទុក ជា​ប្រាសាទ​ផង និង​ជា​ចេតិយ​ផង​។ ដូច្នេះ​វា​មិន​ចម្លែក​ទេ ដែល​ពេល​នោះគេ​សង់​ចេតិយ​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​យ៉ាង​ដូច្នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com