ពីនេះ ពីនោះ
តើ «បរិយាកាស» និង «បរិយាកាសសេរី» មានន័យដូចម្ដេច? 16, Jan 2021 , 7:59 am
× ពាក្យ «បរិយាកាស» និង «បរិយាកាសសេរី» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
ពាក្យ «បរិយាកាស» (Atmosphere) ស្រទាប់ឧស្ម័នច្រើនជាន់ដែលគ្របដណ្តប់ជុំវិញផែនដី។ បរិយាកាសស្ងួតផ្សំស្ទើរទាំងស្រុងពីល្បាយនៃឧស្ម័នអាសូត៧៨,១%នៃល្បាយគិតជាមាឌ អុកស៊ីសែន២០,៩%នៃល្បាយគិតជាមាឌ និងឧស្ម័នកម្រ មួយចំនួនទៀត ដូចជា អាកុង០,៩៣%នៃល្បាយគិតជាមាឌ អេល្យូម និងឧស្ម័នផ្ទះកញ្ចក់ ដូចជាឧស្ម័នកាបូនិក ០,០៣៥%នៃល្បាយគិតជាមាឌ និងអូសូន។ល។ លើសពីនេះ បរិយាកាសក៏ផ្សំឡើងពីចំហាយទឹក ដែលជាឧស្ម័នផ្ទះកញ្ចក់មួយប្រភេទមានបរិមាណប្រែប្រួលខ្លាំង ប៉ុន្តែមានប្រមាណ១%ប៉ុណ្ណោះ។ បរិយាកាសក៏ផ្សំឡើងពីពពកនិងអាអេរ៉ូសូល ផងដែរ។
ចំណែកឯ «បរិយាកាសសេរី» (Free atmosphere) ស្រទាប់បរិយាកាសដែលរងឥទ្ធិពលតិចតួចបំផុតពីកម្លាំងកកិតជាមួយផ្ទៃផែនដី ហើយដែលមានរយៈកម្ពស់ ចន្លោះពី១ ០០០ម៉ែត្រទៅ១១ ០០០ម៉ែត្រ។
ដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកា សធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន (ឆ្នាំ២០១៧)៕
Tag:
ពីនេះពីនោះ
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com