ពីនេះ ពីនោះ
ពាក្យ​«​ម៉ាស្សា​» មិនមែនជា​ពាក្យ​របស់​ខ្មែរ​ទេ​! ពាក្យ​ខ្មែរ គឺ​«​សម្រួល​សរសៃ​»
10, May 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​គិតថា ពាក្យ​«​ម៉ាស្សា​»​នេះ គឺជា​ពាក្យ​ខ្មែរ​។ តាមពិត ពាក្យ​«​ម៉ាស្សា​» គឺជា​ពាក្យ​កម្ចី​មកពី​ភាសា​បារាំង Massage​។ ពាក្យ​បារាំង និង​ពាក្យ​អង់គ្លេស សរសេរ​ដូចគ្នា​បេះបិទ​។ តែ​ការបញ្ចេញ​សំឡេង​ខុសគ្នា​។ ភាសា​បារាំង​បញ្ចេញ​សំឡេង​ថា​«​ម៉ាស្សា​» រីឯ ភាសា​អង់គ្លេស​បញ្ចេញ​សំឡេង​ថា​ «​ម៉ា​ស្សាច​»​។ ពាក្យ​«​ម៉ាស្សា​» ឬ​«​ម៉ា​ស្សាច​» បកប្រែ​មកជា​ភាសា​ខ្មែរ គឺ​«​សម្រួល​សរសៃ​»​។ ចាប់ពីពេលនេះ​តទៅ ពលរដ្ឋ​ខ្មែរ​គួរ​សរសេរថា​សេវា​«​សម្រួល​សរសៃ​»​វិញ​ជាការ​ប្រសើរ​ជាង​៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com