ជាតិ
ពីនេះ ពីនោះ
«​បាយបិណ្ឌ​» និង​«​បិណ្ឌបាត​» មានន័យ​ខុសគ្នា​ដូចគ្នា​ដូចម្តេច​?
03, Dec 2022 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​រវាង​ពាក្យ​ទាំងនេះ មិន​មានន័យ​ដូចគ្នា​ឡើយ​។ «​បាយបិណ្ឌ​» មានន័យថា បាយ​ដែល​ពូត​ឲ្យ​ជា​ដុំ ឬ​មូល សម្រាប់​ឧទ្ទិស​កុសល​ឲ្យ​មនុស្ស​ចែក​ឋាន​ទៅ​ដែល​ក្លាយជា​ប្រេត​។  ចំណែក «​បិណ្ឌបាត​» សំដៅលើ​អាហារ​ដែល​ប្រមូល​ហើយ​ដាក់​ក្នុង​បាត្រ​។


«​បាយបិណ្ឌ​» ចង់​សំដៅលើ បាយ​ពូត​ជា​ដុំ ឬ​មូល សម្រាប់​ឧទ្ទិស​កុសល​ឲ្យ​ញាតិ​ដែល​កើតជា​ប្រេត​។ ភាគច្រើន​គេ​ធ្វើ​នៅ​ព្រឹក​ព្រលឹម​ចាប់ពី​ម៉ោង​៣ ដល់​ម៉ោង​៥ ទាបភ្លឺ នៅតាម​អារាម ពេល​ថ្ងៃ​១​រោច ខែភទ្របទ ទៅដល់​ថ្ងៃខែដាច់​(១៥​ថ្ងៃ​) ដែល​ហៅថា «​បុណ្យកាន់បិណ្ឌ​»​។ 
 
​ចំពោះ​ពាក្យ «​បិណ្ឌបាត​» គឺ​អាហារ​ដែល​ប្រមូល ជា​ដុំ ដាក់ចូល​ក្នុង​បាត្រ គឺ​ចង្ហាន់​ដាក់​បាត្រ ឬ​ចង្ហាន់​រាប់បាត្រ​( សម្រាប់​បព្វជិត ក្នុង​ព្រះពុទ្ធសាសនា​) ដូចជា ចង្ហាន់​បិណ្ឌបាត ឬ​អាហារបិណ្ឌបាត​ជាដើម​៕  
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com