ថ្មីៗនេះការស្រង់មតិ AfterAccess ទើបតែផ្សព្វផ្សាយ ក្នុងប្រទេសកម្ពុជា ដោយ LIRNEASIA បណ្ដុំអ្នកផ្ដល់គំនិតគោលនយោបាយ ទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងក្នុងតំបន់ICT - ផ្ដល់ទិន្នន័យថ្មីៗ ទាក់ទងលើការប្រើប្រាស់ទូរស័ព្ទនិងប្រព័ន្នអ៊ីនធឺណិតក្នុងប្រទេសនេះ។
តាមរយៈរបាយការណ៍ការស្រង់មតិរបស់ AfterAccess ថ្មីៗនេះ បានឲ្យដឹងថា អ្នកប្រើប្រាស់អ៊ីនធឺណិត នៅកម្ពុជា មានអាយុចាប់ពី១៥ទៅ៦៥ឆ្នាំ ចំនួន២៦ភាគរយ ទទួលបានការបំពានជាទម្រង់ផ្សេងៗ តាម រយៈអនឡាញ ។
របាយការណ៍នេះបានបង្ហាញទៀតថា ការបំពានតាមអនឡាញ ត្រូវបានធ្វើឡើងទៅលើស្ត្រីច្រើនជាង (២៩ ភាគរយ គឺស្ត្រីដែលមានអាយុពី១៥ ទៅ៦៥ឆ្នាំ បើប្រៀបធៀបទៅ២៦ភាគរយដែលជាបុរស)។ ការបំពានភាគច្រើន ត្រូវបានធ្វើឡើងនៅពេលដែលពួកគាត់លេងបណ្ដាញសង្គម។ ការតាមដាន ដោយសំងាត់ នៅលើ អ៊ីនធឺណិត ឬ Cyberstalking គឺជា ការបារម្ភមួយ របស់អ្នកដែលប្រើប្រាស់បណ្ដាញសង្គមជាស្ត្រី នៅក្នុងប្រទេសកម្ពុជា។

«បើនិយាយពីភាពជា កម្មសិទ្ធទូរសព្ទវិញ កម្ពុជាធ្វើបានល្អជាងប្រទេស ប៉ាគីស្ថាន និងឥណ្ឌាដែលជាប្រទេសនេះសម្បូរបែបជាងកម្ពុជាទៅទៀត» នេះជាកាលើកឡើងរបស់ ហេឡានី ហ្កាប៉ាយ៉ា (Helani Galpaya អ្នកស្រាវជ្រាវនាំមុខគេផ្នែកស្រង់មតិនៅទ្វីបអាស៊ី និងជានាយកប្រតិបត្តិរបស់ LIRNEASIA ដែលជាបណ្ដុំមនុស្សផ្ដល់គំនិត សម្រាប់គោលនយោបាយពត៌មានវិទ្យារ ( ICT) ក្នុងតំបន់។
ហេឡានី ហ្កាប៉ាយ៉ា (Helani Galpaya បន្ថែមទៀតថា៖ «ប៉ុន្តែបើសិនជា យើងគិតពីការយកចិត្តទុកដាក់ មកលើវិស័យទូរគមនាគមន៍ ក្នុងរយៈពេលថ្មីៗកន្លងមក ព្រមជាមួយនឹងវិធានការយ៉ាងសកម្ម ដែលត្រូវបានគិតគូរ យ៉ាងម៉ត់ចត់ ចំពោះការដាក់គោលនយោបាយ ការបំពាននៅលើអ៊ីនធឺណេតទាំងនេះ មើលទៅអាចជា មូលហេតុនៃការបារម្ភនេះ»។

របាយការណ៍នេះ បានឲ្យដឹងទៀតថា មានតែ ១១ភាគរយនៃចំនួនប្រជាជនអាយុពី ១៥ទៅ ៦៥ឆ្នាំទេ ដែលបាននិយាយថា ចាស៎ ឬបាទ ចំពោះសំណួរដែលសួរថា តើគាត់ស្គាល់ថាអ្វីទៅជាប្រព័ន្ធអ៊ីនធឺណិត ដោយមិនមានការពន្យល់ថាតើអ៊ីនធឺណែតជាអ្វីនោះ។ អី្វដែលគួរអោយចាប់អារម្មណ៏នោះគឺថា នៅពេលគេសួរ តើពួកគាត់ប្រើប្រាស់ Facebook, Gmail, Whatsapp និង កម្មវិធីដែលប្រើដោយប្រព័ន្ធអ៊ីនធឺណែត អ្នកឆ្លើយ ៣៦ភាគរយនៃចំនួនស្ថិតិដដែលបាននិយាយថា ពួកគាត់ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត។
«អ្វីដែលយើងបានកត់សម្គាល់ដំបូងបង្អស់នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១២ គឺនៅពេលដែលអ្នកឆ្លើយសំណួរបានប្រាប់យើងថា ពួកគេប្រើប្រាស់បណ្ដាញសង្គម Facebook មិនមែនប្រព័ន្ធអ៊ីធឺណិតទេ» នេះគឺជាសម្ដីរបស់ អ្នកគ្រប់គ្រង ការស្រាវជ្រាវជាន់ខ្ពស់នៅ LIRNEASIA អាយេស្សា ហ្សៃនូឌីន Ayesha Zainudeen.។

អាយេស្សា ហ្សៃនូឌីន Ayesha Zainudeen បន្ថែមថា៖ «ការស្រង់មតិរបស់ AfterAcess ត្រូវបានធ្វើឡើងបន្ថែមទៀតនៅថ្មីៗនេះដែរ គឺនៅខែកញ្ញា និងតុលា ឆ្នាំ២០១៧។ ការកើនឡើងនៃការប្រើប្រាស់អ៊ីធឺណែត ដែលខ្វះការយល់ដឹងនេះ បានបង្ហាញថា ទោះបីជាសព្វថ្ងៃនេះក៏ដោយ ប្រជាជនកម្ពុជាជាច្រើនដែលមានអាយុចាប់ពី ១៥ ដល់ ៦៥ឆ្នាំ នៅតែមិនទាន់មានការយល់ដឹងគ្រប់គ្រាន់ថា តើអ្វីទៅជាប្រព័ន្ធអ៊ីធឺណែតនោះទេ? »។
ចំពោះកង្វះការយល់ដឹងនេះដែរ អ្នកដែលឆ្លើយសំណួរក្នុងការស្រង់មតិនេះ បានប្រាប់ឲ្យដឹងថា មូលហេតុសំខាន់ដែលពួកគាត់មិនប្រើប្រាស់អ៊ីនធឺណែត ពីព្រោះគាត់មិនដឹងពីវិធីប្រើប្រាស់វាទេ។
Zainudeen បាននិយាយទៀតថា៖ «វាច្បាស់ណាស់ថា ដើម្បីឲ្យមានប្រជាជនកម្ពុជា ប្រើប្រាស់អ៊ីនធើណិតកាន់តែច្រើនទៀត យើងត្រូវបង្កើតការយល់ដឹងថា អ្វីទៅជាអ៊ីនធឺណិត? ហើយតើត្រូវប្រើប្រាស់វាដោយរបៀបណា?»។ ប៉ុន្តែវាមិនមានន័យថាប្រជាជនកម្ពុជា មិនយល់ដឹងសោះនោះទេ។ អ្នកប្រើប្រាស់ទូរសព្ទ កម្ពុជា ដែលមានអាយុពី ១៥ ទៅ៦៥ឆ្នាំ ចំនួន៨៥ភាគរយ ប្រើប្រាស់កម្មវិធីអ្វីមួយ នៅក្នុងទូរសព្ទរបស់គាត់។ នេះគឺជាការប្រើប្រាស់កម្មវិធីទូរសព្ទដែលធ្វើឡើងច្រើនជាងគេ ក្នុងបណ្ដាប្រទេស នៅទ្វីបអាស៊ី និងអាហ្វ្រិក ដែលត្រូវបានស្រប់មតិ។ ម្យ៉ាងទៀត អ្នកប្រើប្រាស់បណ្ដាញសង្គម ចំនួន៥២ភាគរយបានប្រាប់ថា ពួកគេ តែងតែ ស្វែងយល់ការពិតនៃអ្វីៗដែលគេចែករំលែក share នៅលើបណ្ដាញសង្គម។
ការរកឃើញនេះ គឺជាផ្នែកមួយរបស់ AfterAccess ដែលជាការខំប្រឹងប្រែងរហូតទទួលបានពានរង្វាន់អន្តរជាតិ ក្នុងការប្រមូលទិន្នន័យ នៃការប្រើប្រាស់ទូរសព្ទដៃ ប្រព័ន្ធអ៊ីនធឺណិត និងបណ្ដាញសង្គមមនានា នៅក្នុងពិភពលោកខាងត្បូង។
Galpaya និយាយទៀតថា៖ «ព័ត៌មានដែលស្តីពីការប្រើប្រាស់ទូរសព្ទដៃ និងប្រព័ន្ធអ៊ីនធឺណិត ជាពត៌មានដែលមិនមែនតំណាងឲ្យប្រជាជនទាំងមូលនោះទេ។ ដូច្នេះហើយ វាមិនគ្រប់គ្រាន់ឡើយសម្រាប់រាជរដ្ឋាភិបាល និង អ្នកធ្វើការសម្រេចចិត្តដទៃទៀត។ មានតែវិធីតែមួយគត់ដើម្បីស្វែងយល់ឲ្យច្បាស់ អំពីមូលដ្ឋាន គឺត្រូវនិយាយផ្ទាល់ ជាមួយអ្នកប្រើប្រាស់ និងអ្នកមិនប្រើប្រាស់តែម្ដង។ នេះគឺជារបៀបស្រង់មតិរបស់ AfterAccess»។
គួររំលឹកថាលទ្ធផលនៃការស្ទង់មតិAfterAccessនៅកម្ពុជា ត្រូវបានចេញផ្សាយដោយអង្គការស្រាវជ្រាវ ពីបច្ចេកវិទ្យាពត៌មានក្នុងតំបន់ ដែលមានឈ្មោះថា LIRNEAsia នៅរាជធានីភ្នំពេញនៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។ វាគ្មិនក្នុងកម្មវិធីនេះរួមមាន ឯកឧត្តមបណ្ឌិត Kan Chanmetta ជារដ្ឋលេខាធិការប្រៃសណីយ៍និងទូរគមនាគមន៍ លោក Jonathan Yap ជាប្រធានផ្នែកគ្រប់គ្រងនិងកិច្ចការសហការរបស់ក្រុមហ៊ុន Smart Axiata លោក Javier Sola ជាប្រធានផ្នែក USAID ដែលផ្ដល់ជំនួយឲ្យ SPICE នៅកម្ពុជា រួមជាមួយនឹង លោក Channe Suy Lan អ្នកដឹកនាំតំបន់នៅមន្ទីរពិសោធន៍ច្នៃប្រឌិត InSTEDD នៃតំបន់អាស៊ីខាងត្បូង (iLab SEA) ។

របាយការណ៍ AfterAccess បានកត់សម្គាល់ពី ចំណុចសំខាន់ៗ សម្រាប់ការអភិវឌ្ឍន៍ វិស័យព័ត៌មានវិទ្យា ICT នៅក្នុងប្រទេសកម្ពុជា ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស មីយ៉ាន់ម៉ា និងនេប៉ាល់។ នេះគឺរួមបញ្ចូលទាំង តំបន់នៅដាច់ស្រយាល និងទីក្រុង លំនាំយែនឌ័រ ក្នុងកម្មសិទ្ធទូរសព្ទដៃ និងការប្រើប្រាស់អ៊ីនធឺណិត ពាណិជ្ជកម្មតាមអ៊ីនធឺណែត បណ្ដាញសង្គម និងការបំពានអនឡាញ។
អ្នកស្រាវជ្រាវ បន្ថែមទៀត ថា៖ «ទិន្នន័យនេះមានសារសំខាន់ខ្លាំងណាស់ ហើយមិនមែនសម្រាប់តែ អ្នកធ្វើគោលនយោបាយប៉ុណ្ណោះទេ គឺសម្រាប់គ្រប់វិស័យតែម្ដង។ ទិន្នន័យនេះ ត្រូវបានប្រើប្រាស់រួចហើយ ក្នុងការប្រាប់ពីគោលនយោបាយ ICT នៅប្រទេសឥណ្ឌា ហើយយើងជឿជាក់ថា ភាគីពាក់ព័ន្ធនៅប្រទេសកម្ពុជានឹងយល់ពីសារសំខាន់វាផងដែរ»។
នៅប្រទេសកម្ពុជា មានគ្រួសារ និងបុគ្គលចំនួន២១០០ នាក់ ពី១០០ភូមិ និង ២៥ខេត្ត ត្រូវបានស្រង់មតិ។ វិធីសាស្ត្រ នៃការស្រង់យកទិន្នន័យ ត្រូវបានរចនាឡើងដើម្បីធានាការតំណាងនៃក្រុមគោលដៅ (ប្រជាជនអាយុ ១៥ ទៅ៦៥ឆ្នាំ) នៅថ្នាក់ជាតិ ដែលមានចន្លោះកម្រិត ជឿជាក់ និង លទ្ធភាពខុសឆ្គង +/-3.3 ភាគរយ។
វិធីសាស្ត្រដែលត្រូវបានប្រើប្រាស់នៅប្រទេសកម្ពុជាអាចប្រៀបធៀបបានជាមួយនឹង ប្រទេសជាង១៨ ដែលធ្លាប់បានស្រង់មតិ នៅក្នុងទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិកឡាទីន។ មូលដ្ឋានទិន្នន័យ AfterAccess មានភាពម៉ត់ចត់ និងទំលំទូលាយបំផុតក្នុងពិភពលោកខាងត្បូង។ ទិន្នន័យដែល យើងមានសព្វថ្ងៃនេះ ត្រូវបានស្រង់ តាមរយៈ ការសម្ភាសដោយផ្ទាល់មាត់ជាមួយ គ្រួសារ និងបុគ្គល ចំនួន ៣៨០០៥នាក់។ ទិន្នន័យនេះ ផ្ដល់ចន្លោះឲ្យការបែងចែក រវាង យេនឌ័រ តំបន់ដាច់ស្រយាល ឬ ទីក្រុង និងអាយុ ព្រមទាំងកត្តាផ្សេងៗទៀតដែរ។
ការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងដោយមានការឧបត្ថម្ភថវិការពី មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកអភិវឌ្ឍន៍អន្តរជាតិ IDRC នៅ កាណាដា នាយកដ្ឋានអភិវឌ្ឍន៍អន្តរជាតិរបស់រដ្ឋាភិបាលអង់គ្លេស (DFID) មូលនិធិ Ford និង ទីភ្នាក់ងារសហប្រតិបត្ដិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA) ។
សម្រាប់ពត៌មានបន្ថែម
(អត្ថបទពាណិជ្ជកម្ម)