ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! ដាំ​រុក្ខជាតិ ២ មុខ​នេះ​នៅផ្ទះ ហើយ​អ្នក​នឹងមិន​ជួបប្រទះ​បញ្ហា​សុខភាព​ច្រើន​ទៀត​ទេ​
08, May 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​មាន​រុក្ខជាតិ​ឱសថ​ក្នុងផ្ទះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​ណាស់​ចំពោះ​អ្នក ដោយ​មិនចាំបាច់​ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ញឹកញាប់ និង​ទទួលទាន​ថ្នាំពេទ្យ ក៏ដូចជា​ត្រូវ​ចំណាយ​ប្រាក់​អស់​ច្រើន​រាល់ពេល​មាន​ជំងឺ​ទូទៅ​ដូចជា ឈឺក្បាល​, ឈឺពោះ និង​បញ្ហា​សុខភាព​ដទៃទៀត​ស្រដៀង​គ្នា​នេះ​។ ដូច្នេះ​ចូរ​ព្យាយាម​ដាំ​រុក្ខជាតិ​ឱសថ​ចំនួន ២ មុខ​ដែលមាន​ប្រសិទ្ធិភាព​ជួយ​ព្យាបាល និង​ផ្ដល់​សុខភាព​ល្អ​។​

 
​ខាងក្រោម​នេះ​យើង​និង លើក​យកមក​បង្ហាញ​នៅក្នុង​បរិវេណ​ដី​ទំនេរ​ក្នុងផ្ទះ ឬ​អ្នក​អាច​ដាំ​ក្នុង​ផើង​ក៏បាន ៖
 
១. ជី​ម្រះព្រៅ​
 
​ជី​ម្រះព្រៅ​មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​បន្ថែម​ក្លិន និង​រសជាតិ​នៃ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ប្រភេទ​នៃ​ឱសថ​រុក្ខជាតិ​ដ៏​មាន​ប្រសិទ្ធិភាព​ខ្ពស់​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព​គួរឱ្យកត់សម្គាល់​។ យោងតាម​របាយការណ៍​មួយ​ពី​ស្ថាប័ន​ដែល​ទទួលខុស​ត្រូវចំ​ពោះ​ការដឹកនាំ​និង​ការគាំទ្រ​ដល់​វិជ្ជាជីវៈ​ឱសថស្ថាន​នៅក្នុង​ប្រទេស​អង់គ្លេស​, ស្កុ​ត​ឡេ​ន និង​វ៉េ​ល Royal Pharmaceutical Society បាន​បង្ហាញថា ប្រេង​ដែល​ចម្រាញ់​ចេញពី​ជី​ម្រះព្រៅ ក៏ដូចជា​ទឹក​ជី​ម្រះព្រៅ​ជួយ​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ ក៏ដូចជា​អាកា​រៈ​ហើម​បាន​ដល់​ទៅ ៧៣ ភាគរយ​ឯណោះ​ត្រឹម​រយៈពេល​ប្រមាណ​ពី ២ ទៅ ៣ ម៉ោង​ក្រោយពី​ការប្រើប្រាស់​។  ការស្រាវជ្រាវ​មួយ​ដែល​ត្រូវ​បង្ហាញ​នៅ​សន្និសីទ​ឱសថ​អង់គ្លេស​បានបង្ហាញ​ថា ទឹក​ជី​ម្រះព្រៅ​មាន​ប្រសិទ្ធិភាព​សម្លាប់​ម៉ូលេគុល​ដែល​បង្ក​គ្រោះថ្នាក់ និង​ការពារ​ខួរក្បាល​បេះដូង រួមទាំង​ថ្លើម​មិនឱ្យ​ទទួលរង​ការខូចខាត​ពី​សំណាក់​ឥទ្ធិពល​របស់​រ៉ាឌីកាល់​សេរី​។ ក្នុង​រូបមន្ត​បុរាណ​ដើម្បី​សម្រួល​ដល់​ក្រពះ​កំឡុងពេល​ពិបាក​រំលាយ​អាហារ គឺ​ការ​ទទួលទាន​ស្លឹក​ជី​ម្រះព្រៅ​, ទំពារ​ស្លឹក​ម្រះព្រៅ​ដើម្បី​ព្យាបាល​អាកា​រៈ​ក្អក​ខ្លាំង និង​ឆ្ពុង​ដើម្បី​បំបាត់​អា​ការៈឈឺ​ក្បាល និង​លាប​លើ​កន្លែង​សត្វល្អិត​ខាំ​ដើម្បី​បំបាត់​ការឈឺចាប់ និង​បណ្ដេញ​ជាតិ​ពិស​។​

២. ប្រទាល​កន្ទុយក្រពើ​
 
​តាំងពី​យូរណាស់​មកហើយ​ដែល​ប្រទាល​កន្ទុយក្រពើ​ត្រូវបាន​ទទួលស្គាល់ថា​ជា​រុក្ខជាតិ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​ព្យាបាល​របួស​ផ្សេងៗ រួមទាំង​បញ្ហា​ស្បែក​។ ហើយ​នៅពេល​បច្ចុប្បន្ន ប្រទាល​កន្ទុយក្រពើ​ត្រូវបាន​គេ​ប្រើ​ព្យាបាល​ជំងឺ និង​បញ្ហា​សុខភាព​ជាច្រើន រួមទាំង​ជំងឺហឺត​, ជំងឺ​ទឹកនោមផ្អែម​, ជំងឺ​ស្ក​ន់ ឬ​ឆ្កួតជ្រូក និង​ជំងឺ​ស្បែក psoriasis​។ ប្រទាល​កន្ទុយក្រពើ​ក៏ត្រូវ​បាន​ប្រើ​ជា​គ្រឿងផ្សំ​ថែរក្សា និង​ដោះស្រាយ​បញ្ហា​សម្រស់​ផងដែរ​។ លើសពីនេះទៅទៀត ទឹក​ប្រទាល​កន្ទុយក្រពើ​មាន​ប្រសិទ្ធិភាព​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏ដូចជា​ការរំលាយ​អាហារ​ដោយ​ជួយ​កាត់បន្ថយ​ការ​រលាក​ក្រហាយ និង​លើកកម្ពស់​ការព្យាបាល​ដំបៅ​ក្រពះ​។ ការទទួល​ទាន​ទឹក​ប្រទាល​កន្ទុយក្រពើ​ក៏​ជួយ​បំបាត់​ការ​រលាក​ក្នុង​រោគសញ្ញា​នៃ​ការ​រលាក​ពោះវៀន និង​ជំងឺ​រលាក​ក្នុង​រាងកាយ​ជាច្រើន​ដទៃទៀត​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com