មនុស្សជាច្រើនបានដឹងរួចមកហើយថា ទឹកក្រូចឆ្មារអាចជាភេសជ្ជៈដំបូងគេសម្រាប់ពេលវេលាពេលព្រឹកដោយសារតែវាមានប្រយោជន៍ចំពោះសុខភាពច្រើន។
យ៉ាងណាមិញ អត្ថប្រយោជន៍ធំៗដែលទឹកក្រូចឆ្មារអាចផ្តល់ចំពោះសុខភាពនោះមានដូចជា៖
• បន្ថយការប្រឈមនឹងការបង្ករោគដោយសារតែវាផ្ទុកទៅដោយវីតាមីន C ក្នុងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំ
• ពង្រឹងដល់សុខភាពស្បែក និងសម្រស់ ដោយសារតែវាជួយជំរុញដល់ការច្រោះជាតិពុល និងបង្កើនការសំយោគកូឡាជែនដល់ស្បែក
• បង្កើនសមត្ថភាពក្នុងការរំលាយអាហារកាន់តែល្អ ដោយសារតែវាជួយសម្អាតថ្លើម និងផ្លូវក្រពះពោះវៀនបាន
• ជួយសម្រកទម្ងន់ជាពិសេសនៅពេលញ៉ាំវាជាទឹកក្តៅឧណ្ហៗដំបូងគេនៅពេលព្រឹក
• បន្ថយការប្រឈមនឹងគ្រួសក្នុងតម្រងនោម ដោយសារតែវាអាចបន្ថយកម្រិតអាស៊ីតរបស់ទឹកនោមបាន
• បន្ថយការប្រឈមនឹងជំងឺបេះដូងដោយសារតែវាមានសមត្ថភាពបញ្ចុះសម្ពាធឈាម។
ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលអ្នកគួរតែចៀសវាងការញ៉ាំទឹកក្រូចឆ្មារ៖
• កំពុងតែមានបញ្ហាច្រាលអាស៊ីតក្រពះ ឬភើជាញឹកញាប់
• មានដំបៅពងបែកធ្ងន់ធ្ងរក្នុងមាត់ស្រាប់
• មានបញ្ហាស្រាវធ្មេញ
• កំពុងតែខ្សោះជាតិទឹកក្នុងខ្លួន។
ដោយសារតែហេតុផលខាងលើនេះហើយ យកល្អអ្នកគួរតែញ៉ាំទឹកក្រូចឆ្មារក្នុងកម្រិតមធ្យមបានហើយ ព្រោះកម្រិតប៉ុណ្ណេះអាចរក្សាសុខភាពរាងកាយ និងបង្គ្រប់ជាតិទឹកក្នុងខ្លួនបានហើយ។ ជាមួយគ្នានេះដែរ យកល្អគួរតែសម្គាល់ថា វាមិនមែនជារឿងល្អដែលត្រូវការពឹងលើទឹកក្រូចឆ្មារដើម្បីព្យាបាលជំងឺទេ ជាពិសេសនៅពេលមានការអនុញ្ញាតិពីគ្រូពេទ្យតែម្តង៕
ត្រួតពិនិត្យដោយ www.health.com.k