ជាតិ
ពីនេះ ពីនោះ
ត្រី​ជញ្ជក់​ស្លែ​ធំ​
16, Jan 2021 , 6:29 pm        
រូបភាព
  ​ត្រី​ជញ្ជក់​ស្លែ​ធំ​។ រូបភាព​៖ Phanara Thach / ffish.asia
​ត្រី​ជញ្ជក់​ស្លែ​ធំ​។ រូបភាព​៖ Phanara Thach / ffish.asia
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប វា​រស់នៅ​ពាក់កណ្តាល​ជម្រៅ​ទឹក ក្នុង​ទន្លេធំៗ និង​មធ្យម តំបន់​វាលទំនាប​លិច​ទឹក និង​ទន្លេមេគង្គ​។​
 
​ត្រី​ជញ្ជក់​ស្លែ​ធំ មានឈ្មោះ​វិទ្យាសាស្ត្រ (Crossocheilus atrilimes) មាន​ប្រវែង​ដងខ្លួន​អតិបរមា ១៦.៤ ស​.​ម និង​ទម្ងន់​អតិបរមា ៣៣​ក្រាម​។ វា​រស់​នៅតាម​ស្រទាប់​បាតទន្លេ អូរ និង​ស្ទឹង​ដែលមាន​ទឹកថ្លា មាន​ខ្សាច់ ឬ​គ្រួស និង​ធ្វើចរាចរ​ផ្លាស់​ទី​ជា​ហ្វូង ទៅ​តំបន់​ព្រៃ​លិច​ទឹក​ក្នុង​រដូវវស្សា​។ ត្រី​ប្រភេទ​នេះ ពង​-​កូន​ក្នុង​រដូវរ​ស្សា ចាប់ពី​ខែឧសភា ដល់​ខែកក្កដា នៅតាម​តំបន់​វាលទំនាប​លិច​ទឹក និង​ព្រៃ​លិច​ទឹក​។ វា​ស៊ី​វារិ​ជាតិ និង​ផ្ល​ង់​តុង​រុក្ខជាតិ ផ្ល​ង់​តុង​សត្វ​ជា​អាហារ​។​
 
​ត្រី​ជញ្ជក់​ស្លែ​ធំ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​មានការ​ព្រួយបារម្ភ​តិចតួច ដែល​នឹង​ឈានទៅ​ផុត​ពូជ​។ ការនេសាទ​ហួស​កម្រិត​ពី​អតីតកាល និង​ទៅ​អនាគត ការបាត់បង់ និង​ការប្រែប្រួល​ទីជម្រក ការបាត់បង់​ព្រៃ​លិច​ទឹក ការសាងសង់​ទំ​បន់​វារិ​អគ្គិសនី ទំនងជា​បញ្ហា​អវិជ្ជមាន ដែល​បន្ត​ប៉ះពាល់​ដល់​ជីវិត​មច្ឆា​ប្រភេទ​នេះ និង​ប្រភេទ​ផ្សេងទៀត​នាពេល​បច្ចុប្បន្ន​។​

© រក្សាសិទ្ធិដោយ thmeythmey.com