ជាតិ
ពីនេះ ពីនោះ
ពាក្យ ដែលមាន «​អភិ​» នៅ​ខាងដើម​ពាក្យ តែង​បង្ហាញ​អត្ថន័យ​បែប «​ក្រៃលែង​»
23, Jun 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​អភិ​» គឺជា​និបាតសព្ទ​មួយ ដែល​អាច​ឈរ​នៅមុខ​ពាក្យ​ដទៃ​។ ពាក្យ ដែលមាន​និបាតសព្ទ «​អភិ​» នៅ​ខាងដើម តែងតែមាន​លក្ខណៈ​បែប​ក្រៃលែង​ខ្ពង់ខ្ពស់ ឬ ឧដុង្គឧត្តម​។

 
 «​អភិ​» អាច​ប្រែ​បាន​ច្រើនបែប ដូចជា ខ្ពស់​, ខ្ពង់ខ្ពស់​, ខ្ពស់បំផុត​, វិសេស​, ក្រៃលែង​, ឧ​ត្ត​ម​, ឧដុង្គឧត្តម​, សម្បើម ជាដើម​។​
 
​អភិជន (​មនុស្ស​ខ្ពង់ខ្ពស់​), អភិជ័យ (​ជម្នះ​យ៉ាង​សម្បើម​), អភិញ្ញា (​សេចក្តី​ដឹង​យ៉ាងខ្ពស់​, សេចក្តី​ដឹង​វិសេស​), អភិធម្ម (​ធម៌​មាន​សេចក្តី​ល្អិត​ក្រៃលែង​), អភិប្រណិប័តន៍ (​ការសម្តែង​សេចក្តី​គោរព​យ៉ាង​ក្រៃលែង​), អភិមង្គល (​មង្គល​ដ៏​ឧ​ត្ត​ម​), អភិរដ្ឋមន្ត្រី (​មន្ត្រី​ថ្នាក់​ខ្ពស់បំផុត​), អភិរាជ (​ព្រះរាជា​ជាធំ​ចម្បង​ជាង​ព្រះរាជា​ទាំងឡាយ​ក្នុងប្រទេស​ជិតខាង​, អធិរាជ​, មហារាជ​), អភិវឌ្ឍ (​ចម្រើន​ក្រៃលែង​, លូតលាស់​ចម្រើន​), អភិសមាចារ (​មារយាទ​ល្អ​ក្រៃលែង​) ។​ល​។ 
 
​ការបកស្រាយ​ខាងលើនេះ គឺ​យោងទៅតាម​វចនានុក្រម សម្តេច ជួន ណាត​៕
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com