ជាតិ
បាក់ឌុប
ពីនេះ ពីនោះ
តើ​ពាក្យ​ប្រឡង​«​បាក់​ឌុប​» មាន​ប្រវត្តិ​មកពីណា​?
17, Dec 2020 , 7:29 am        
រូបភាព
​តាមពិតទៅ ពាក្យ បាក់​ឌុប នេះ គឺជា​ពាក្យ​កម្ចី​មកពី​ភាសា​បារាំង​។ ពាក្យ បាក់​ឌុប មកពី​អក្ស​រកាត់​ភាសា​បារាំង​ថា Bac II ហើយ​ពាក្យ​ពេញ​ជា​ភាសា​បារាំង គឺ Baccalauréat de la deuxième Partie(​ការប្រឡង​ថ្នាក់ជាតិ​វគ្គ​ទី​២)​។ Bac គឺ​មកពី​ពាក្យ Baccalauréat រីឯ ពាក្យ ឌុប មកពី​ពាក្យ Deuxième ដែល​មានន័យថា ពីរ​។ តែ​នៅពេលដែល​ពលរដ្ឋ​ខ្មែរ​យកមកប្រើ ពួកគេ​ប្តូរ​ពី​ការនិយាយ​ពាក្យ Deuxième ទៅជា​ពាក្យ​បារាំង Double ជំនួស Deuxième វិញ​។​


​ពាក្យ​ថា Double មានន័យថា ពីរ​ដែរ ហើយ​អាន​តាម​សូរ​បារាំង​គឺ ឌូ​ប​ប្លឹះ​។ តែ​ភាសា​និយាយ​របស់​ជនជាតិ​ខ្មែរ​នាពេលនោះ បាន​ប្តូរ​សូរ​មកជា ឌុប វិញ​។ ដូច្នេះហើយ បាន​ជាមាន​ពាក្យ​ថា បាក់​ឌុប​។ បាក់​ឌុប នៅក្នុង​សម័យ​បារាំង គឺជា​ការប្រឡង​ថ្នាក់ជាតិ​វគ្គ​ទី​២ ព្រោះ កាលនោះ មានការ​ប្រឡង​ថ្នាក់ជាតិ​វគ្គ​ទី​១​ផងដែរ​។ សរុបសេចក្តី​មក ពាក្យ​ថា បាក់​ឌុប គឺ​មកពី​ពាក្យ Baccalauréat de la deuxième Partie (Bac II) (Bac Double)​។​
 
​សូមបញ្ជាក់ថា ពាក្យ​ប្រឡង បាក់​ឌុប នេះ​មិនមែនជា​ពាក្យ​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ទេ​។ ពាក្យ​ប្រើប្រាស់​ផ្លូវការនោះគឺ​«​ប្រឡង​សញ្ញាប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com