ចូណាថាន់ ដែលជាអំបូរអណ្តើកយក្ស មានប្រភព មានប្រភពពីកោះសីស្ហែល ក្នុងមហាសមុទ្រឥណ្ឌា ហើយត្រូវបាននាំយកទៅចិញ្ចឹមនៅកោះ Saint Helena ក្នុងមហាសមុទ្រអាត្លង់ទិចខាងត្បូង ដែលចំណុះឲ្យចក្រភពអង់គ្លេស ចាប់តាំងពីឆ្នាំ១៨៨២ មក។
ចូណាថាន់ ជាឈ្មោះដែល លោក Spencer Davis ដែលជាអភិបាលគ្រប់គ្រងកោះ Saint Helena កាលពីអំឡុងទសវត្សរ៍ ១៩៣០ បានដាក់ឲ្យ ហើយលោកបានយកទៅចិញ្ចឹមនៅវិមានរដ្ឋាភិបាល Plantation House តែម្តង។