ពីនេះ ពីនោះ
រូបត្លុក
របស់កម្រ៣យ៉ាងដែលមនុស្សចង់បានបំផុតក្នុងជីវិត តែពិបាករកបាន, តើមានអ្វីខ្លះ? 27, Aug 2022 , 7:00 am
× ភ្នំពេញ៖ នៅក្នុងមួយជីវិតរបស់មនុស្ស មនុស្សត្រូវការរបស់ច្រើនយ៉ាងណាស់។ ត្រូវការច្រើន រហូតដល់មនុស្សខ្លួនឯងនឹកស្មានមិនដល់។ មនុស្សត្រូវការនេះ នោះ មិនចេះចប់ មិនចេះហើយ។ ទទួលបានអ្វីមួយហើយ ចង់បានអ្វីផ្សេងច្រើនបន្ថែមទៀត។ តែមានរបស់៣យ៉ាងដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានបំផុត តែពិបាករកបានទាំងបីព្រមពេលជាមួយគ្នា ហើយបើនរណាទទួលបានរបស់ទាំង៣ប្រភេទនោះ ទោះតិច ឬក៏ច្រើនក្តី បុគ្គលនោះ ត្រូវបានគេគិតថា អាចទទួលបានភាពជោគជ័យមួយកម្រិត ឬមួយគ្រារួចហើយ។ តើរបស់ទាំងនោះ មានអ្វីខ្លះ?
ដូចដែលបានរៀបរាប់ខាងលើអ៊ីចឹង, មនុស្សត្រូវការរបស់របរច្រើនណាស់។ ត្រូវការច្រើនរហូត មិនចេះស្កប់។ តែរបស់៣យ៉ាងដែលមនុស្សត្រូវការខ្លាំងបំផុតក្នុងជីវិត គឺ ទី១៖ ចំណេះដឹង (ការសិក្សាកម្រិតខ្ពស់)។ ទី២៖ ទ្រព្យសម្បត្តិ (គ្រប់គ្រាន់) និងទី៣ គឺអំណាច មុខមាត់ កិត្តិយស នៅក្នុងសង្គម។
មានទ្រព្យសម្បត្តិ ខ្វះចំណេះដឹងខ្ពង់ខ្ពស់ និងខ្វះអំណាច ជីវិតហាក់បីដូចជានៅខ្វះអ្វីម្យ៉ាង។
មានចំណេះដឹងខ្ពស់ តែខ្វះអំណាច និងទ្រព្យសម្បត្តិ វាក៏នៅតែខ្វះអ្វីម្យ៉ាងដែរនៅក្នុងជីវិត។
មានអំណាច តែខ្វះទ្រព្យសម្បត្តិ និងចំណេះដឹងខ្ពស់ រសជាតិជីវិតនៅតែខ្វះអ្វីម្យ៉ាងដែរ។
សរុបសេចក្តីមក ដើម្បីឲ្យជីវិតបុគ្គលម្នាក់ស្កប់នឹងដំណើរជីវិតរបស់ខ្លួនក្នុងកម្រិតណាមួយនោះ លុះត្រាតែបុគ្គលនោះ មានរបស់ទាំង៣យ៉ាងខាងលើនេះ។ តើរបស់នេះស្រួលស្វែអរកទេ? ចម្លើយ គឺថា លំបាកណាស់។
លើសពីនេះទៅទៀត សេរីភាព និងសុខភាព ក៏ជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com