ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
ជាតិ
រថយន្ត
ហេតុអ្វីអ្នក ត្រូវទិញរថយន្ត Mercedes-Benz ពីក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា?
30, Nov 2020 ,
7:19 pm
រូបភាព
×
ដោយ:
ថ្មីៗ
ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា គឺជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា ដែលទទួលសិទ្ធិផ្តាច់មុខនាំចូល និងចែកចាយនូវគ្រឿងបន្លាស់ និងរថយន្តម៉ាក Mercedes-Benz។ មូលហេតុដែលអតិថិជនត្រូវទិញរថយន្ត Mercedes-Benz ពីក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា និងមិនគួរនាំចូលរថយន្ត Mercedes-Benz ជាលក្ខណៈបុគ្គល ឬតាមរយៈការនាំចូលដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ឬ ក្រុមហ៊ុន Daimler AG ដោយសារតែរថយន្តពាក់ម៉ាក Mercedes-Benz មានដូចជារថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញជាដើម ចាំបាច់ត្រូវផលិតតាមបែបបទបច្ចេកទេសពិសេសបំផុត ដែលសមស្របទៅនឹងលក្ខខណ្ឌប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស
មានន័យថា រថយន្តដែលនាំចូលតាមរយៈ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ត្រូវបានផលិត និងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ដែលត្រូវនឹងស្ថានភាពផ្លូវ អាកាសធាតុ និងជាពិសេសម៉ាស៊ីនគឺត្រូវដំណើរការជាមួយនឹងកម្រិតគុណភាពប្រេងឥន្ធនៈដែលកំពុងប្រើប្រាស់នៅកម្ពុជា។ លក្ខណៈបច្ចេកទេសពិសេសទាំងនេះ ត្រូវបានពិចារណាយ៉ាងល្អិតល្អន់ មុននឹងបំពាក់លើរថយន្ត Mercedes-Benz ហើយធ្វើឲ្យរថយន្តនេះ ដែលរួមមានទាំងប្រភេទរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ និងរថយន្តធន់ធ្ងន់ជាដើម ត្រូវមានសុវត្ថិភាព និងការជឿទុកចិត្តបានរាល់ពេលលោកអ្នក ចាប់ដំណើរការម៉ាស៊ីនរថយន្តនីមួយៗ។
ចំពោះរថយន្ត Mercedes-Benz ផ្សេងទៀត ដែលបាននាំចូលមកដាក់លក់ ឬប្រើប្រាស់ក្នុងទីផ្សារកម្ពុជា ជាលក្ខណៈបុគ្គល ឬនាំចូលដោយបណ្តាហ្គារ៉ាស ឬហាងលក់រថយន្តផ្សេងៗ ដែលមិនមែនជាអ្នកចែកចាយផ្តាច់មុខ អាចប្រឈមមុខនឹងបញ្ហាជាច្រើន ក្នុងពេលដំណើរការព្រោះរថយន្តទាំងនោះ មិនត្រូវបានផលិតសម្រាប់ការប្រើប្រាស់នៅកម្ពុជាយើងឡើយ។
ក្រុមហ៊ុន Daimler AG ក៏ធ្លាប់បានពន្យល់ហើយថារថយន្តទាំងនោះ ត្រូវបានផលិតឡើងសម្រាប់ការប្រើនៅសហរដ្ឋអាមេរិក អារ៉ាប់រួម និងបណ្តាប្រទេសផ្សេងៗនៅអឺរ៉ុប ឬនៅទីផ្សារផ្សេងទៀត ដែលមានលក្ខខណ្ឌតម្រូវការប្រេងឥន្ធនៈមានគុណភាពខ្ពស់ (អឺរ៉ូ៥ ឬអឺរ៉ូ៦ ឬប្រហាក់ប្រហែលគ្នា) អាចជួបប្រទះនឹងបញ្ហាធ្វន់ធ្ងរ នៅពេលដែលម៉ាស៊ីនរថយន្តកំពុងដំណើរការ។
ជាញឹកញាប់ ធាតុផ្សំផ្សេងៗនៃប្រព័ន្ធប្រេង និងប្រព័ន្ធប៊ិចប្រេង និងសូម្បីតែសមាសភាគមេកានិក នៃម៉ាស៊ីន (ពីស្តុងស៊ូប៉ាប់ និងសមាសភាគដទៃផ្សេងទៀត) អាចរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ រីឯការធានារបស់ក្រុមហ៊ុនចំពោះរថយន្តទាំងនោះ នឹងផុតសុពលភាព នៅពេលដែលរថយន្ត ត្រូវបានប្រើប្រាស់នៅក្រោមលក្ខខណ្ឌដែលមានការផ្លាស់ប្តូរខុសពីលក្ខណៈដើម។
ដោយឡែកនៅក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ក្រៅពីការរនាំចូលរថយន្ត Mercedes-Benz ដែលត្រូវនឹងលក្ខខណ្ឌប្រើប្រាស់នៅកម្ពុជា ហើយថែមទាំងមានការផ្តល់ជូននូវការធានា លើសេវាកម្មក្រោយការលក់ ចំនួនពីរឆ្នាំដោយឥតគិតថ្លៃ។ លើសពីនេះ ក៏មានសេវាកម្មថែទាំ ជួសជុល តោន បាញ់ថ្នាំ ប្តូរប្រេងម៉ាស៊ីន និងប្តូរគ្រឿងបន្លាស់សុទ្ធល្អ ១០០% នាំចូលពីរោងចក្រដើមពិតៗ និងមានយន្តការីជំនាញៗទាំងជាតិ និងអន្តរជាតិ ដែលត្រូវបានបណ្តុះបណ្តាលពីអ្នកឯកទេសជនជាតិដើម ពីប្រទេសអាល្លឺម៉ង់ ដើម្បីផ្តល់ជូនដល់អតិថិជន នូវបដិសណ្ឋារកិច្ចល្អ និងការជួសជុលថែទាំរថយន្ត ប្រកបដោយវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីសុវត្ថិភាព និងការសន្សំសំចៃរបស់អតិថិជន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com