ពីនេះ ពីនោះ
«​ទំនិញ​ជជុស​» និង​«​ទំនិញ​ជជុះ​» ប្រើពាក្យ​បែបណា​ទើប​ត្រឹមត្រូវ​?
24, Jul 2021 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅតាម​បណ្តា​ហាង​ទំនិញ​ដែល​ដាក់​លក់ទំនិញ​ផ្សេងៗ​ដែល​សេសសល់ ឬ​ទំនិញ​ដែល​គេ​ប្រើ​ច្រើនដង​រួចមកហើយ តែងតែមាន​ការតាំង​បង្ហាញ​នូវ​បដា និង​ប៉ាន់​ណូ​ដែល​សរសេរ​ខុសៗ​គ្នា ដោយ​ខ្លះ​សរសេរថា មាន​លក់ទំនិញ​ជជុស ហើយ​ខ្លះទៀត​សរសេរថា មាន​លក់ទំនិញ​ជជុះ ដោយមាន​ការបញ្ចុះ​តម្លៃ ឬ​ទិញ​មួយ​ថែម​មួយ​ជាដើម​នៅ​ពីមុខ​ហាង​។
 
​ពាក្យ​ដែល​ត្រឹមត្រូវ​ទៅតាម​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​នោះ គឺ​សរសេរថា ទំនិញ​ជជុះ​។ ទំនិញ​ជជុះ​ជា​ទំនិញ ដែល​គេ​បោះបង់ចោល ឬ​សម្រាប់​លក់​បន្ត​។ ទំនិញ​ជជុះ​ដែល​ពលរដ្ឋ​ជាវ​ទិញយក​ទៅប្រើ​ប្រាស់​វិញ​នោះ ជា​ទំនិញ​ដែលមាន​លក្ខណៈ​ទ្រុឌទ្រោម​បន្តិច តែ​អាច​ប្រើប្រាស់​បាន​វិញ​។ ពលរដ្ឋ​ទិញ​ទំនិញ​ជជុះ ក្រោម​ហេតុផល​មួយចំនួន ហេតុផល​ទី​១ ពលរដ្ឋ​មិនសូវ​សម្បូរ​ធនធាន​ថវិកា ទី​២ ពលរដ្ឋ​គិតថា ទំនិញ​ជជុះ​ជា​ទំនិញ​ដែលមាន​គុណភាព​ខ្ពស់​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com