ជាតិ
វីដេអូ
សង្គមជាតិ
ហេតុអ្វីជ្រូកខ្វៃ ជាសំណែនដែលមិនអាចខ្វះបាន ពេលសែនចូលឆ្នាំចិន? 21, Jan 2023 , 7:59 am
× ភ្នំពេញ៖ ក្នុងថ្ងៃចូលឆ្នាំចិននៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ ជ្រូកខ្វៃ គឺជាសំណែន និងអាហារដ៏សំខាន់មិនអាចខ្វះបាន ដែលពលរដ្ឋខ្មែរសែស្រឡាយចិននិយមសែននៅតាមគេហដ្ឋាន ស្ថាប័ន និងក្រុមហ៊ុនផ្សេងៗ។ ពលរដ្ឋមានជំនឿថាការសែនជ្រូកខ្វៃនៅថ្ងៃសែនចូលឆ្នាំចិន គឺអាចនាំសំណាង លាភ ជ័យ និងសម្រេចរាល់កិច្ចការ និងការរកស៊ី។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាការបកស្រាយរបស់លោក លឹម កញ្ចរ៉ុង គ្រូបង្រៀនភាសាចិននៅវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ានដូចតទៅ៖
លោក លឹម កញ្ចរ៉ុង គ្រូបង្រៀនភាសាចិននៅវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន បានបញ្ជាក់ថា ការសែនជ្រូកខ្វៃ គឺតំណាងឲ្យរកស៊ីមានបាន ហូបឆ្ងាញ់ និងគេងលក់ស្រួល។ បើតាមលោក លឹម កញ្ចរ៉ុង ការសែនជ្រូកខ្វៃក៏ត្រូវមានក្បួនសែន ដើម្បីសែនយ៉ាងណាឲ្យត្រូវនឹងទីតាំង ដើម្បីទទួលបាននូវអ្វីដែលល្អ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក លឹម កញ្ចរ៉ុង លើកឡើងដូច្នេះថា៖«ជ្រូក យើងបែរក្បាលចូលផ្ទះ រីឯកន្ទុយបែរចេញទៅក្រៅ ជ្រូកប្រើច្រមុះរបស់វា សម្រាប់កាយដី ឬក៏កាយអ្វីមួយ។ អ៊ីចឹងប្រជាជនចិនគេនិយមសែនជ្រូកខ្វៃ ជ្រូកហ្នឹងគឺអាចនាំលាភ នាំជ័យ និងនាំប្រាក់ចូលក្នុងផ្ទះផងដែរ។ រីឯកន្ទុយរបស់វា នឹងបក់នូវអ្វីមិនល្អ សំណាងអាក្រក់ និងឧបសគ្គនានា។ កន្ទុយវា នឹងជួយបក់ឲ្យចេញពីផ្ទះយើងតែម្តង»៕
Tag:
សែនចូលឆ្នាំចិន
ជ្រូកខ្វៃ
© រក្សាសិទ្ធិដោយ thmeythmey.com