ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
ត្រូវ​សរសេរថា​«​សម្លាញ់​»​មិនមែន​«​សំឡាញ់​»​ឬ​«​សំលាញ់​»​នោះទេ​
18, Mar 2024 , 7:29 am        
រូបភាព
«​សម្លាញ់​»​ជា​ពាក្យ​តែមួយគត់​តែ​ត្រូវ​តាម​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត ហើយ​ពាក្យ​ដែល​ខុសពី​នោះ មិនមែនជា​ពាក្យ​ដែល​មហាជន​គួរតែ​ប្រើ​នោះទេ​។ គេ​និយម​ប្រើពាក្យ «​សម្លាញ់​» ដោយ​សំដៅលើ​អ្នក​ដែលមាន​មនុស្ស​ជាទី​ស្រឡាញ់ ស្និទ្ធស្នាល និង​ជា​មិត្ត​ជិតដិត​។​
 
​គេ​ប្រើពាក្យ​នេះ ក្នុងន័យ​ថា មនុស្ស​នោះ​ត្រូវបាន​គេ​ចាត់ទុកថា​ជាទី​ស្រឡាញ់​ពេញចិត្ត ដូចជា កូន​សម្លាញ់​, ប្រពន្ធ​សម្លាញ់ អូន​សម្លាញ់​, បង​សម្លាញ់​,​ក្មួយ​សម្លាញ់​, ប្អូន​សម្លាញ់​, មិត្តសម្លាញ់​, ទ្រព្យ​សម្លាញ់​។ សម្លាញ់ភ្ងា សម្លាញ់​ពុំងា​, សម្លាញ់​ស្មើ​ចិត្ត​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com