ជាតិ
រថយន្ត
រថយន្ត​កាន់តែ​ចាស់ កាន់តែ​ត្រូវ​ការជំនាញ​ក្នុងការ​ថែទាំ រក្សាទុក និង​ជួសជុល
20, Apr 2020 , 8:19 pm        
រូបភាព
​សៀមរាប​៖ រថយន្ដ​បុរាណ​របស់​អ៊ីតាលី​មួយគ្រឿង​គឺ ALFA ROMEO ប្រភេទ Spider 105-115 ម៉ូ​ឌែ​ល Aerodinamica មួយគ្រឿង ពី​ឆ្នាំ​១៩៨៣ គឺជា​របស់​ម្ចាស់​សណ្ឋាគា​រវិ​រតន៍ នៅ​ខេត្តសៀមរាប មាន​។ លោក សាយ សុខ​រស់ អ្នកគ្រប់គ្រង​សណ្ឋាគារ វិ​រតន៍ បាន​រៀបរាប់ថា ម្ចាស់​សណ្ឋាគារ​នេះ បាន​យល់ដឹង​យ៉ាងច្បាស់ ពី​របៀប​រក្សា​រថយន្ដ​មួយ​ឱ្យបាន​ស្អាត​ដូចដើម​។ បើតាម​លោក សាយ សុខ​រស់ រថយន្ត​មួយគ្រឿង​នេះ ប្រើ​កាន់តែ​យូរ កាន់តែ​ទាក់ទាញ​ទៅៗ ព្រោះ​ថៅកែ​ខ្លួន មាន​ជំនាញ​ច្បាស់​ទាំង​ការប្រើប្រាស់ ការថែទាំ ការរក្សា​ទុក និង​ការជួសជុល​រថយន្ត​បុរាណៗ​ជាទី​ស្រឡាញ់​របស់គាត់​នោះ​។
 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក សាយ សុខ​រស់ អ្នកគ្រប់គ្រង​សណ្ឋាគារ វិ​រតន៍ ដូចតទៅ​៖
 
 
ALFA ROMEO ប្រភេទ Spider 105-115 ម៉ូ​ឌែ​ល Aerodinamica ត្រូវបាន​ផលិត​នៅ​ប្រទេស​អ៊ីតាលី ពី​ឆ្នាំ​១៩៨៣ ដល់​ឆ្នាំ​១៩៨៦​។ វា​គឺជា ALFA ROMEO ប្រភេទ Spider 105-115 ម៉ូ​ឌែ​ល​ទី​៣​។ ALFA ROMEO ប្រភេទ Spider 105-115 មាន​ដំបូល​ធ្វើ​ពី​ក្រណាត់​កៅស៊ូ ដែល​អាច​បត់​បាន​។ រថយន្ដ​ប្រភេទ​នេះ មាន​ប្រវែង ៤​ម៉ែត្រ​ជាង តែ​កៅអី​មានតែ ២​ប៉ុណ្ណោះ​។ សរុប​ទាំងអស់​៤​ម៉ូ​ឌែ​ល ពី​ឆ្នាំ​១៩៦៦ ដល់​ឆ្នាំ​១៩៩៤ ត្រូវបាន​ផលិត​អស់​ប្រមាណ ១២២ ០០០​គ្រឿង​។ ALFA ROMEO ជា​ក្រុមហ៊ុន​អ៊ីតាលី បង្កើត​ឆ្នាំ​១៩១០ នៅ​ទីក្រុង​មី​ឡា​ណូ​។ ឆ្នាំ​១៩៨៦ ត្រូវបាន​បញ្ចូល​ក្នុង​ក្រុម FIAT វិញ​៕







Tag:
 រថយន្ត​
 ​យានយន្ត​
 ​ឡាន​បុរាណ​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com