ជាតិ
រថយន្ត
កង់ម៉ាស៊ីនម៉ាកMobylette អាយុជាងជិត៧០ឆ្នាំទៅហើយ នៅតែអាចជិះបានដូចនៅថ្មី 25, Jan 2021 , 7:39 am
× សៀមរាប៖ នៅមុនសង្គ្រាមកង់ម៉ាស៊ីនម៉ាក Mobylette និយមណាស់នៅប្រទេសកម្ពុជា។ លោក បូរ សុភា ជាម្ចាស់កង់ម៉ាស៊ីនម៉ាក Mobylette ប្រភេទ AV31 មួយគ្រឿង ផលិតដោយក្រុមហ៊ុន MOTOBECANE នៅឆ្នាំ១៩៥៤។ លោក បូរ សុភា បានប្រាប់សារព័ត៌មានថ្មីៗថា លោករំភើបណាស់នៅពេលបានជិះកង់ចំណាស់ម៉ាកល្បីមួយនេះ ព្រោះវាហាក់ធ្វើឲ្យលោកបានវិលទៅរកអតីតកាលដូច្នេះដែរ។ កង់ចាស់ៗដូច្នេះ ក៏ទាមទារឲ្យមានការថែទាំដិតដល់ដែរ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក បូរ សុភា ដូចតទៅ៖
ក្រុមហ៊ុន MOTOBECANE បានចាប់ផ្ដើមដំណើរការឆ្នាំ១៩២៤ នៅប្រទេសបារាំង។ ក្រុមហ៊ុននេះហើយ ដែលបានបង្កើតកង់ម៉ាស៊ីនដំបូងគេបង្អស់ ឆ្នាំ១៩៤៩។
បច្ចេកទេស (គិតតែម៉ាស៊ីន មិនគិតការធាក់ទេ) :
• ស៊ីលាំង: 49.93 CC
• កម្លាំង: 1 សេស
• ល្បឿនអតិបរិមា: 28 គម/ម
• ទម្ងន់: 28 គក
• ធុងសាំង: 2,1 លីត្រ៕
Tag:
យានយន្ត
កង់
កង់ម៉ាស៊ីន
កង់បុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com