ពីនេះ ពីនោះ
កុំ​សរសេរ​ជា​«​សុះសាយ​» ត្រូវ​សរសេរថា​«​សុសសាយ ឬ​សាយសុស​»​ទើបត្រូវ​
12, Aug 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​បាន​ពន្យល់​ពាក្យ​«​សុស​»​ដែល​មានន័យថា ឆេះ​ទៅជា​ផេះ​,​សព្វ​,​ដាស​,​ដាស​ពាស​,​ពាសពេញ​,​សព្វ​អន្លើ​,​សព្វ​សាច់​។
 
​នៅក្នុង​ពាក្យ​«​សុស​»​ក៏បាន​លើកឡើង​នូវ​ពាក្យ សុសសាយ ឬ​សាយសុស​, សាយ​សព្វ​អន្លើ លេចឮ​សព្វ​អន្លើ ឬឮ​សុសសាយ​, ឈឺ​សុសសាច់​,​ដំបៅ​សុសសាច់​, សុសសាច់ គឺ​មានន័យថា មិន​សល់​សាច់​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com