ពីនេះ ពីនោះ
សុខភាព
ធ្លាប់​ទទួលទាន “​តែ​ស​” អត់​? វា​អាចជួយ​ទប់ស្កាត់​ជំងឺ​សាហាវៗ​ជាច្រើន​
23, Dec 2020 , 6:59 pm        
រូបភាព
ទោះបីជា​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​តែ​ស ប៉ុន្តែ​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ថា​តើ​ភេសជ្ជៈ​នេះ​ល្អ​យ៉ាងណាខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​តែ​ស ៖
 
១. លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​
 
​តែ​សមាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​ដែល​ជួយ​ការពារ​ស្បែក​ពី​មេរោគ​និង​បាក់តេរី​ផ្សេងៗ​។ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ផលិតផល​មួយចំនួន​ដូចជា​សាប៊ូ​ត្រូវបាន​ផលិត​ដោយ​ប្រើប្រាស់​តែ​ស​ជា​ធាតុ​ផ្សំ​ចម្បង​? ការទទួល​ទាន​តែ​ស​ជួយ​ការពារ​រាងកាយ​ពី​ការឆ្លង​មេរោគ​ដែល​បណ្ដាលមកពី​វីរុស​បាក់តេរី​គួរឱ្យកត់សម្គាល់​។ ហើយ​ភេសជ្ជៈ​ក៏​ជួយ​សម្រាល​អាកា​រៈ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
២. សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​
 
​តែ​សមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ប្រយុទ្ធប្រឆាំង​ឥទ្ធិពល​នៃ​រ៉ាឌីកាល់​សេរី​។ ខណៈដែល​រ៉ាឌីកាល់​សេរី​នេះ​អាច​បង្ក​ការបំផ្លាញ​ជាច្រើន​ក្នុង​រាងកាយ​និង DNA របស់​អ្នក​។​
 
៣. ល្អ​សម្រាប់​សុខភាព​ធ្មេញ​
 
​នេះ​ក៏​ព្រោះ​តែមាន​ផ្ទុក​សារធាតុ flavonoids សារធាតុ tannins និង​សារធាតុ polyphenols ដែល​ជួយ​បង្អាក់​ការលូតលាស់​នៃ​បាក់តេរី​មួយចំនួន​ដែល​បង្កបញ្ហា​ឡើង​កំណកកំបោរ​ជាប់​ធ្មេញ​។ សារធាតុ fluoride ក្នុង​តែ​ស​ក៏មាន​ប្រសិទ្ធភាព​ទប់ស្កាត់​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ធ្មេញ​ពុក​ដង្កូវ​ស៊ី​ផងដែរ​។​
 
៤. ពង្រឹង​សុខភាព​បេះដូង​
 
​មាន​ផ្ទុក​សារធាតុ flavonoids ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ផ្សេងៗ​។​
 
៥. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
 
​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​តែ​ស​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​គួរឱ្យកត់សម្គាល់​។​
 
៦. ការពារ​ថ្លើម​
 
​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម catechin ក្នុង​តែ​ស​ជួយ​ការពារ​ថ្លើម​បាន​យ៉ាង​ប្រសើរ​បំផុត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com