អត្ថបទពាណិជ្ជកម្ម
កិច្ចសហការ​ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​ខ្សែសង្វាក់​អាជីវកម្ម​មួយ​ក្នុង​វិស័យ​កសិកម្ម​ឱ្យ​រីកចម្រើន​
15, Aug 2020 , 3:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងពេល​ថ្មីៗ​នេះ គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ អេ អឹម ខេ និង​ក្រុមហ៊ុន Azaylla ដែលជា​ក្រុមហ៊ុន​អាជីវកម្ម​ផ្នែក​ផ្គត់ផ្គង់​កសិផល​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ទៅលើ​ការផ្តល់ និង​ទទួល​កញ្ចប់​សេវា​ហិរញ្ញវត្ថុ​ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន និង​ដៃគូ​អាជីវកម្ម​តាមរយៈ​ការផ្តល់​ឥណទាន និង​សេវាកម្ម​ហិរញ្ញត្ថុ​ផ្សេងៗ ដែលមាន​លក្ខខណ្ឌ​ងាយស្រួល សម្បូរបែប និង​មាន​ភាព​បទ​បែន​ខ្ពស់ តាម​តម្រូវការ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន និង​ដៃគូ​ក្នុង​ខ្សែសង្វាក់​អាជីវកម្ម​។​
 
​លោក ប៊ុន ច័ន្ទ​ភិ​វឌ្ឍន៍ នាយក​ប្រតិបត្តិ​សាជីវកម្ម អេ អឹម ខេ បាន​លើកឡើងថា “ ការធ្វើ​កិច្ចសហការ ជាមួយ​ក្រុមហ៊ុន Azaylla ទៅលើ​ការផ្តល់​កញ្ចប់​សេវា​ហិរញ្ញវត្ថុ​សម្បូរបែប និង​មាន​ភាព​បទ​បែន​ខ្ពស់​បែបនេះ គឺ​មិន​ធ្លាប់មាន​ពីមុនមក​នោះទេ ព្រោះ​ក្រុមហ៊ុន​អាច​ទទួលបាន​ឥណទាន​ក្នុង​រូបភាព​ផ្សេងៗ​ស្របតាម​តម្រូវការ​អាជីវកម្ម​ជាក់ស្តែង​ដោយ​ពុំមាន​ដាក់​ទ្រព្យ​ធានា​ជា​អចលនវត្ថុ​នោះទេ ជាពិសេស​ថែមទៀត​នោះ ក្រុមហ៊ុន​អាច​ទទួលបាន​ការគាំទ្រ​សេវា​ហិរញ្ញវត្ថុ​ផ្សេងៗ​ដូចជា សេវា​បើក​ប្រាក់ខែ​បុគ្គលិក សេវា​ទូទាត់​ផ្សេងៗ និង​វេរ​លុយ​ជាដើម តាមរយៈ​សាខា ភ្នាក់ងារ អេ អឹម ខេ អេ​ធី​អឹម និង​កម្មវិធី​ទូរស័ព្ទដៃ​ឆ្លាត​វៃ អេ អឹម ខេ ។ កិច្ចសហការ​នេះ​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Azaylla នោះទេ ថែមទាំង​ជួយ​ដល់​ការរីកចម្រើនរ​បស់ដៃ​គូ​អាជីវកម្ម និង​ក្រុមហ៊ុន​ផងដែរ​។​
 
​លោក ច័ន្ទ​ភិ​វឌ្ឍន៍ ក៏បាន​លើកឡើង​ពី​មូលហេតុ​សំខាន់ នៃ​ការជ្រើសរើស​សហការ​ជាមួយ​ក្រុមហ៊ុន Azaylla ព្រោះ ក្រុមហ៊ុន​នេះ គឺជា​ក្រុមហ៊ុន​មាន​សក្តានុពល​មួយ​រៀបចំ​បង្កើតឡើង​ដោយ​ស្ថាបនិក​មាន​ជំនាញ និង​បាន​ចុះបញ្ជី​អាជីវកម្ម​ត្រឹមត្រូវ មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់ និង​រឹងមាំ តាមរយៈ​ការបង្ហាញ​ផែនការអាជីវកម្ម​ល្អៗ និង​លទ្ធផល​នៃ ប្រតិបត្តិការ​ប្រចាំថ្ងៃ ដែល​ដៃគូ​អាជីវកម្ម​ជាង​៥០ ជា​កសិករ សហគមន៍ និង​អ្នកផ្គត់ផ្គង់​ផលិតផល​កសិកម្ម បន្លែ​ផ្លែឈើ​។ អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ Azaylla មាន​ទស្សនៈវិស័យ​ស្របគ្នា​ជាមួយ អេ អឹម ខេ ក្នុង​ការជួយ​ជំរុញ និង​លើកកម្ពស់ វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការគាំទ្រ​កញ្ចប់​សេវា​ហិរញ្ញវត្ថុ​ពិសេស​របស់ អេ អឹម ខេ​។​
 
​ចំណែក​លោក Parth Borkotoky ជា​អគ្គនាយក និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Azaylla បាន​មានប្រសាសន៍ថា “​យើង ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ខ្លាំងណាស់​ចំពោះ​កិច្ចសហការ​ណ៍​នេះ ហើយ​វា​ក៏​ជា​មោទន​ក​ភាព​របស់ Azaylla ផងដែរ ដែលមាន​ឱកាស​ទទួល​ស្គាល់ និង​ទទួលបាន​ការជួយជ្រោមជ្រែង​ពី អេ អឹម ខេ ផ្នែក​ហិរញ្ញវត្ថុ ក៏ដូចជា​ប្រតិបត្តិការ​
​ផ្សេងៗ​ប្រចាំថ្ងៃ ជាពិសេស​ការទូទាត់​ជាមួយ​អតិថិជន​តែម្តង​។ តាមរយៈ​កិច្ចសហការ​នេះ ខ្ញុំ​ជឿជាក់ថា Azaylla និង​ដៃគូ​ជា​ជីវ​កម្ម​របស់​យើង នឹងមាន​ឱកាស​ពង្រីក​ខ្លួន​យ៉ាង​ឆាប់រហ័ស ដែលជា​ឱកាស​ធ្វើ​ឲ្យ​យើង​អាច​ចូលរួមចំណែក​ធំ​មួយ​ដើម្បី​ជួយ​លើ​កម្ពស់​ដល់​វិស័យ​កសិកម្ម ក៏ដូចជា​ជួយ​ជំរុញ​ដល់​ការ​រី​ចម្រើន របស់​ជីវភាព​ប្រជាកសិករ​កម្ពុជា​ផងដែរ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន Azaylla គឺជា​ក្រុមហ៊ុន​អាជីវកម្ម​កសិកម្ម​ក្នុងស្រុក ដែល​បង្កើត​ក្នុង​ឆ្នាំ​២០១៩ ក្នុង​គោលបំណង​បង្កើត​ឲ្យ​មាន​និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់​នៅក្នុង​ខ្សែសង្វាក់​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ដល់​កសិករ សហគមន៍ និង​ដៃគូ​អាជីវកម្ម តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម ការផលិត ការចែក​ចាយ ការ​ផ្គ​ត​ផ្គង់ 
​ការដាំដុះ ការទទួល​ទិញ និង​ការផ្តល់សេវា ប្រឹក្សា​យោបល់ កសិកម្ម​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com