ជាតិ
ចងក្រង អភិរក្ស និង​ផ្សព្វផ្សាយ គឺមាន​សារៈសំខាន់​ណាស់​!
01, Nov 2020 , 4:15 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ សម្រាប់​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​, ការងារ​ចងក្រង អភិរក្ស និង​ផ្សព្វផ្សាយ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ចជាតិ និយាយ​ជារួម​។ ការ​ថ្លែង​របស់លោក ឡុង កុសល បានធ្វើ​ឡើង​ក្នុងខណៈ​ពេលដែល​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា និង​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​(Thmeythmey) ចាប់ផ្តើម​ផលិត​ឯកសារ​ទាក់ទង​នឹង​តំបន់​ឧទ្យាន​អង្គរ​។ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ខ្លី​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដូចតទៅ​!
 
 
​អង្គរ និង​លើសពីនេះ​…! នេះ គឺជា​កម្មវិធី​ថ្មី​មួយទៀត​ដែល​សារព័ត៌មាន​អេឡិចត្រូនិក​

​ថ្មីៗ (Thmeythmey និង​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ផលិត​រួមគ្នា​។ អង្គរ និង​លើសពីនេះ​…! គឺជា​កម្មវិធី​ផ្តោត​ជាពិសេស​ទៅលើ​តម្លៃ​ប្រាង្គ​ប្រាសាទ​, វប្បធម៌​, ប្រពៃណី​, ធម្មជាតិ​(​សត្វ និង​ព្រៃ​), បុរាណ​ស្ថាន​, តំបន់​ប្រវត្តិសាស្ត្រ​, ម្ហូបអាហារ​, សម្លៀកបំពាក់​។​ល​។​ដែល​ស្ថិតនៅក្នុង​ខេត្តសៀមរាប​និយាយ​ជារួម និង​និយាយ​ដោយឡែក​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey ដោយ​មានការ​ការផ្តួចផ្តើម​គំនិត និង​យល់ព្រម​សហការ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ព្យាយាម​ផលិត​ឯកសារ​វីដេអូ​ប្រវត្តិសាស្ត្រ​ទាក់ទង​ទៅនឹង​តំបន់​អង្គរ​បន្ថែមទៀត​ទៅតាម​លទ្ធភាព​ដែល​ខ្លួន​អាចធ្វើ​បាន​។ ឯកសារ​វីដេអូ​នេះ​អាច​នឹង​ឡើងជា​ពីរ​ភាសា​៖ ខ្មែរ និង អង់គ្លេស​។ 
 
​ដោយ​យល់ឃើញ​ពី​តម្លៃ​ដ៏​មហិមា​នៃ​រមណីយដ្ឋាន​អង្គរ​-​ឧទ្យាន​អង្គរ  និង​កង្វះខាត​ខ្លះៗ​នៃ​ដំណើរការ​ចងក្រង​ឯកសារ​មួយចំនួន​ផងដែរ​នោះ​(​ឯកសារ​មួយចំនួនធំ​បាន​ចងក្រង​ហើយ​), សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey បានសម្រេច​ចិត្ត​បង្កើត​កម្មវិធី​«​អង្គរ និង​លើសពីនេះ​…!» ដើម្បី​ចូលរួមចំណែក​ផលិត​ឯកសារ​ប្រវត្តិសាស្ត្រ​មួយចំនួន​បន្ថែមទៀត​នៅតាម​ប្រាង្គ​ប្រាសាទ​នានា​នៅតាម​រមណីយដ្ឋាន និង​ឧទ្យាន​អង្គរ​ក្នុង​ខេត្តសៀមរាប​។ ចង់ក្រង អភិរក្ស និង​ផ្សព្វផ្សាយ​។ ឯកសារ​វីដេអូ​ផ្លូវការ​នឹងត្រូវ​ចាក់ផ្សាយ​ក្នុង​រយៈពេល​២​ខែ​ខាងមុខនេះ​៕ 
 
​សារព័ត៌មាន​ថ្មីៗ​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន COCA-COLA Cambodia, ក្រុមហ៊ុន Mercedes-Benz Cambodia និង​ស​ណ្នា​គារ Vitroth’s ដែល​ជួយឧបត្ថម្ភ​កម្មវិធី​
​អង្គរ និង​លើសពីនេះ​…! 










Tag:
 ទេសចរណ៍ សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com