ជាតិ
​ក្រោយ​រៀន​ចប់​ជំនាញ​វេជ្ជសាស្ត្រ​សត្វ លោក ស្រ៊ី សារិទ្ធ ចាប់យក​របរ​លក់​ចំណី និង​ថ្នាំ​សត្វ
05, Sep 2020 , 8:29 am        
រូបភាព
យុវជន ស្រ៊ី  សារិទ្ធ ថ្ងៃបញ្ចប់បរិញ្ញាបត្រ នាឆ្នាំ២០១៥ (ខាងស្ដាំ)
យុវជន ស្រ៊ី សារិទ្ធ ថ្ងៃបញ្ចប់បរិញ្ញាបត្រ នាឆ្នាំ២០១៥ (ខាងស្ដាំ)
ដោយ:
​លោក ស្រ៊ី សារិទ្ធ បានចាប់ផ្តើម​ការលក់​ចំណី និង​ថ្នាំ​សត្វ​ភ្លាមៗ បន្ទាប់ពី​លោក​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​វេជ្ជសាស្ត្រ​សត្វ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ក្នុង​ឆ្នាំ​២០១៥​។ ទន្ទឹមនឹងនេះ យុវជន​មកពី​ខេត្តតាកែវ​រូបនេះ ក៏​ទទួល​ទិញ​ស៊ុតមាន់​-​ទា ពី​ពលរដ្ឋ​នៅក្នុង​ខេត្ត ដើម្បី​ចែកចាយ​បន្តទៅ​បណ្តា​ខេត្ត​ផ្សេង និង​រាជធានី​ភ្នំពេញ​ផងដែរ​។
 
​លោក ស្រ៊ី សារិទ្ធ ប្រាប់​សារព័ត៌មាន​ThmeyThmey25 យ៉ាង​ដូច្នេះ​ថា​៖«​មូលហេតុ​ដែល​ចាប់យក​មុខរបរ​នេះ ដោយសារ​ការពេញចិត្ត និង​ចង់យក​ចំណេះ ជំនាញ​ដែល​ខ្ញុំ​បាន​រៀន​ពីសា​លា មកជួយ​ដល់​កសិករ​ខ្មែរ​យើង ដែល​ចិញ្ចឹមសត្វ​។ ចិញ្ចឹម​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​ចិញ្ចឹម និង​ថែទាំ​សត្វ​»​។​


 យុវជន ស្រ៊ី  សារិទ្ធ

​តាម​លោក សារិទ្ធ របរ​លក់​ចំណី​សត្វ​នេះ អាច​លោក​ឲ្យ​មាន​ចំណូល​ច្រើន​គួរសម​ក្នុង​មួយខែៗ ដែល​អាច​ផ្តល់​លទ្ធភាព​ឲ្យ​លោក​ជួយ​កសាង​សេដ្ឋកិច្ច​គ្រួសារ​ដែលជា​អ្នកធ្វើ​កសិកម្ម​ដែរនោះ ឲ្យ​ប្រសើរឡើង​។  ទន្ទឹមនឹងនេះ លោក មានបំណង​ពង្រីក​មុខរបរ និង​ការនាំចេញ​ស៊ុតមាន់​-​ទា​ពី​ខេត្ត​កំណើត​របស់ខ្លួន ឲ្យ​បាន​គ្រប​ខេត្ត​-​ក្រុង​ទូទាំងប្រទេស​។ មហិច្ឆតា​ធំជាងគេ​របស់​យុវជន​វ័យ​២៩​ឆ្នាំ​រូបនេះ គឺ​ការនាំចេញ​ស៊ុតមាន់​-​ទា​របស់​កសិករ​ក្នុង​ខេត្តតាកែវ ទៅ​ក្រៅប្រទេស​៕
 


 ស្រ៊ី សារិទ្ធ
 

Tag:
 សត្វ​
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com