ជាតិ
ក្រុម​ទេសចរ​បែប​ផ្សងព្រេង រួមចំណែក​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ដែល​លាក់ខ្លួន​នៅ​កម្ពុជា
06, Sep 2020 , 8:39 am        
រូបភាព
ដោយ:
​កំពង់ស្ពឺ​៖ ក្រុម​អ្នកទេសចរ​បែប​ផ្សងព្រេង បាន​ចូលរួម​កាន់តែច្រើន ក្នុងការ​ផ្សព្វផ្សាយ​តំបន់​សក្តានុពល​ទេសចរណ៍​នានា​របស់​កម្ពុជា ស្រប​ពេលដែល​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​របស់​យុវជន កាន់​តែមាន​ច្រើនឡើង​។   ក្រៅពី​ជួយ​ផ្សព្វផ្សាយ​ក្រុម​ដដែល​នេះ ក៏បាន​រួមចំណែក​ជួយ​លើកស្ទួយ​សេដ្ឋកិច្ច​ប្រជា​សហគមន៍​ផងដែរ​។


​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង លោក ប៉ាន់ បូ​នី អ្នកសារព័ត៌មាន​ថ្មី​២៥ និង​លោក ព្រហ្ម សុជាតិ ប្រធាន​ក្រុម Knowwhere Travel and Tour  ដូចតទៅ​៖ 

 
 
​ក្រុម Knowwhere Travel and Tour បាន​មកដល់​កំពូលភ្នំ​ឱ​រ៉ា​ល់​នេះ​៣​លើក​ហើយ​។ នេះ បើតាម​លោក ព្រហ្ម សុជាតិ ប្រធាន​ក្រុម​ទេសចរ​ផ្សងព្រេង​នេះ​។ តាមរយៈ​ដំណើរ​ឡើង​៣ លើក មកនេះ លោក សុជាតិ សង្កេតឃើញថា តំបន់ភ្នំ​ឱ​រ៉ា​ល់​បាន​ផ្លាស់ប្តូរ​ច្រើន ពោល​គឺមាន​ផ្លូវ​ស្រួល​ឡើង​ជាង​មុន មាន​បន្ទប់ទឹក​សម្រាប់​ភ្ញៀវទេសចរ មាន​កន្លែង​ចង​អង្រឹង​សម្រាក​ថែម ទៀត​។ លើសពីនេះ ប្រជា​សហគមន៍​កាន់តែច្រើន បាន​ប្តូរ​ពី​ការកាប់​ឈើ​លក់ មក​ធ្វើជា​អ្នក​នាំ​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​នេះ​ផងដែរ​។ 
 
​សម្រាប់​ក្រុម Knowwhere Travel and Tour បាន​ប្តេជ្ញា​បន្ត​ការនាំ​ភ្ញៀវទេសចរ​មកកាន់​តំបន់ភ្នំ​ឱ​រ៉ា​ល់ និង​តំបន់​ទេសចរណ៍​នានា ឲ្យ​បាន​កាន់តែច្រើន​បន្ថែម ដើម្បី​ជួយ​ចូលរួម​ឲ្យ​កាន់តែច្រើន​ទ្រទ្រង់​សេដ្ឋកិច្ច​សហគមន៍​។ ទន្ទឹមនឹងនេះ លោក សុជាតិ សំណូមពរ​ឲ្យ​ភ្ញៀវទេសចរ​ទាំងអស់ ចូលរួម​ថែរក្សា​បរិស្ថាន​ឲ្យ​បានល្អ ពោល​កុំ​គិតថា កន្លែង​កម្សាន្ត​ជា​ធុងសំរាម​។​
 
​គួរបញ្ជាក់​ផងដែរ រយៈពេល ៦​ខែ ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវទេសចរ​ប្រមាណ​៥៥០០​នាក់ បាន​ឡើង​ភ្នំ​ឱ​រ៉ា​ល់ កើនឡើង​ប្រមាណ ៣០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈឺ​ន ឈី​ម មគ្គទ្ទេសក៍​នៅ​ភ្នំ​ឱ​រ៉ា​ល់ ប្រាប់​សារព័ត៌មាន ThmeyThmey 25 តាម​ទូរ​សព្ទ​។ មគ្គ​ទេ្ទ​សក៍​នៅ​ភ្នំ​ឱ​រ៉ា​ល់ រូបនេះ​ក៏​បញ្ជាក់​ផងដែរ​ថា ភ្ញៀវទេសចរ ដែល​បាន​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ភាគច្រើន​ជា​ភ្ញៀវទេសចរ​ជាតិ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​អន្តរជាតិ ១០​ភាគរយ​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com