រថយន្ត
អន្តរជាតិ
AAWireless ឧបករណ៍ឥតខ្សែដែលអាចភ្ជាប់ទៅ Android Auto ពីក្នុងរថយន្តកាន់តែលឿន និងទូលំទូលាយ
30, Nov 2020 , 8:19 pm        
រូបភាព
ដោយ: ធីតា
ក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើប រថយន្តត្រូវការភ្ជាប់ឧបករណ៍ជាច្រើន ក្នុងនោះមាន Android Auto ដែលអាចឲ្យអ្នកបើកបរភ្ជាប់ជាមួយ Apps និងសេវាផ្សេងៗនៅក្នុងរថយន្ត។ ទោះបីជាយ៉ាងណាការភ្ជាប់ Android Auto ទៅស្មាតហ្វូនត្រូវការខ្សែ និងប្រព័ន្ធទំនាក់ទំនងជាច្រើន ហើយក៏មិនទូលំទូលាយសម្រាប់រថយន្តទាំងអស់នោះដែរ។ កាលពីពេលថ្មីកន្លងមកនេះ Indiegogo.com បានបង្ហាញពីគម្រោងមួយដុំដំណរ (Dongle) អាចភ្ជាប់កម្មវិធីផ្សេងៗទៅរថយន្តដោយមិនចាំបាច់ប្រើខ្សែដែលមានឈ្មោះថា AAWireless។
 
យោងតាមការផ្សាយរបស់ 9to5google អ្នកអភិវឌ្ឍ Emil Borconi-Szedressy ដែលធ្លាប់អភិវឌ្ឍ App ឈ្មោះ AAGateway បានតភ្ជាប់ស្មាតហ្វូនតាមរយៈ Wireless ទៅកាន់ Android Auto នៅក្នុងរថយន្ត ប៉ុន្តែគម្រោងដុំដំណរ AAWireless នឹងកាន់តែផ្តល់ភាពងាយស្រួលបន្ថែមទៀត ដោយប្រើរយៈពេលប្រមាណតែ១០វិនាទីប៉ុណ្ណោះដើម្បីតភ្ជាប់ប្រព័ន្ធទំនាក់ទំនងរវាងស្មាតហ្វូន និងរថយន្ត ពោលគឺពី៣០ ទៅ៤០វិនាទី អ្វីៗទាំងអស់នឹងត្រូវរួចរាល់។
 
ក្រុមការងារបានសាកល្បងលើរថយន្តមួយចំនួនរួចហើយ ដោយអ្វីទាំងអស់មានដំណើរការល្អប្រសើរ ដោយគ្រាន់តែមានការកែសម្រួលមួយចំនួន ជាពិសេសមានលក្ខណៈទូលំទូលាយជាង Apple’s CarPlay។ ដុំតំណរ AAWireless នេះអាចត្រូវដាក់លក់ក្នុងតម្លៃ៥៥ដុល្លារអាមេរិក ប៉ុន្តែត្រូវបន្ថែមពីលើថ្លៃសេវាកម្មដឹកជញ្ជូន។ 
 
 
ក្រុមការងារអភិវឌ្ឍដាក់គោលដៅស្វែងរកមូលនិធិ២២ម៉ឺនដុល្លារអាមេរិក ដើម្បីដំណើរអភិវឌ្ឍឧបករណ៍ដ៏មានសក្តានុពលរបស់ខ្លួន ហើយចាប់ផ្តើមដាក់លក់ឧបករណ៍ AAWireless ចាប់ពីចុងឆ្នាំ២០២០នេះតទៅ៕
 




© រក្សាសិទ្ធិដោយ thmeythmey.com