ជាតិ
សុខភាព
ជំងឺ​បម្រុង​ក្រឡាភ្លើង អាច​កើត​លើ​ស្ត្រី​ពពោះ​ដំបូង និង​ស្ត្រី​វ័យ​ចំណាស់ ឬ​អ្នក​កើត​ទឹកនោមផ្អែម និង​តម្រង់​នោម​រ៉ាំរ៉ៃ​
13, Jun 2021 , 5:39 pm        
រូបភាព
​ភ្នំពេញ​៖ «​ជំងឺ​បម្រុង​ក្រឡាភ្លើង​» ជា​ជំងឺ​មួយ​ដែល​ឆក់យក​ជីវិត​ស្ត្រី​មាន​ផ្ទៃពោះ លំដាប់​ទី​ពីរ​បន្ទាប់ពី​ការធ្លាក់​ឈាម​ក្រោយ​សម្រាល​។ លោក​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ស្ត្រី​ដែល​ប្រឈម​នឹង​ជំងឺ​បម្រុង​ក្រឡាភ្លើង មាន​ស្ត្រី​ពពោះ​ដំបូង​, ស្ត្រី​ដែលមាន​កូន​នៅ​វ័យ​ចំណាស់ ឬ​ស្ត្រី​ខ្សត់​កូន​,​អ្នកមាន​ជំងឺ​តម្រង់​នោម​រ៉ាំរ៉ៃ និង​មាន​ជំងឺ​ទឹកនោមផ្អែម អំឡុង និង​មុនពេល​ពពោះ​ជាដើម​។ ជំងឺ​នេះ​កើត​នៅពេល​ស្ត្រី​មាន​គ័ភ៌ លើសពី​២០​សប្ដាហ៍​ឡើងទៅ ដោយមាន​រោគសញ្ញា ឈឺក្បាល ស្រវាំងភ្នែក រោយ​ក ឈឺ​ដើមទ្រូង និង​ហើម​ជើងដៃ ឬ​មុខ​។ នេះ​បើតាម​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី​។
 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ​ដូចតទៅ​៖
 
 
 

Tag:
 ជំងឺ​
  បម្រុង​ក្រឡាភ្លើង​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com