ជាតិ
សម្ដេច ស ខេង ផ្ញើសាររំលែកទុក្ខគ្រួសារជនរងគ្រោះដោយរន្ទះបាញ់
19, Sep 2020 , 2:49 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសពដែលស្លាប់ និងរបួស ចំនួន ១១នាក់ ដោយសាររន្ទះបាញ់ នៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ កញ្ញា។ សម្ដេច ស ខេង បានឧបត្ថម្ភថវិកាដល់ជនរងគ្រោះបាត់បង់ជីវិតក្នុងម្នាក់ចំនួន ៣លានរៀល និងរបួសចំនួន ២លានរៀលក្នុងម្នាក់។


កាលពីថ្ងៃទី១៧ កញ្ញាកន្លងទៅ មានឧប្បទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ កើតឡើងចំនួន ២ករណី នៅក្នុងឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៨នាក់ និងរបួសចំនួន ៣នាក់។ បើតាមរដ្ឋបាលខេត្តបាត់ដំបង ឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ ដែលសម្លាប់មនុស្ស ៨នាក់ និងរបួស ៣នាក់នេះ បានកើតឡើងនៅម៉ោង៦ និង១៥នាទីល្ងាច ខណៈជនរងគ្រោះ និងញាតិមិត្ត កំពុងជួបជុំទទួលទានអាហារពេលល្ងាចក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ៕
 
 
 
 

Tag:
 រន្ទះបាញ់
© រក្សាសិទ្ធិដោយ thmeythmey.com