ជាតិ
ហេតុអ្វីយើងត្រូវការពារត្រីមេពូជ?
19, Sep 2020 , 7:29 pm        
រូបភាព
  ត្រីក្នុងរូបភាពនេះគឺ«ត្រីព្រួល»។ ភាគច្រើនត្រីព្រួល ដែលមានទម្ងន់ចាប់ពី ២គីឡូក្រាមឡើងទៅ ឃើញមានរស់ក្នុងប្រព័ន្ធទន្លេមេគង្គ - ទន្លេស៣ គឺទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី នាភាគខាងជើងប្រទេសកម្ពុជា។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ។

ដោយ:
ប្រព័ន្ធទន្លេមេគង្គ --ទន្លេស៣ នៃប្រទេសកម្ពុជា ដែលរួមមានទន្លេមេគង្គមេ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក បានហូរឆ្លងកាត់ខេត្តចំនួនពីរ គឺខេត្តស្ទឹងត្រែង និងរតនគិរី។

ដោយសារការនេសាទហួសកម្រិត និងភាពរិចរិលនៃទីជម្រក ក្រុមអ្នកស្រាវជ្រាវចាត់ទុកថា ប្រព័ន្ធទន្លេមេគង្គ - ទន្លេស៣នេះ គឺជាទីជម្រកចុងក្រោយ សម្រាប់ត្រីមេពូជជាច្រើនប្រភេទពង-កូន នៅក្នុងប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំ ក្នុងរដូវវស្សា ត្រីមេពូជនៅក្នុងប្រព័ន្ធទន្លេមេគង្គ-ទន្លេស៣នេះ បានបង្កើតកូនតូចៗ ដែលជាអ្នកជំនាន់ក្រោយរាប់លានកោដិក្បាល ដើម្បីផ្តល់ ដល់វាលទំនាបលិចទឹកទន្លេមេគង្គក្រោម ជាពិសេស បឹងទន្លេសាប។ ដូច្នេះ បើទីជម្រកចុងក្រោយនេះ ត្រូវបាត់បង់នៅថ្ងៃណាមួយ និងប្រសិនបើអ្នកនេសាទ នៅតែចាប់ប្រភេទត្រីមានពងពេញៗ មុនពេលវាអាចបង្កកំណើតបាន តើវាសនានៃប្រភេទត្រីទាំងអស់នោះ ក្នុងប្រទេសកម្ពុជាយើង នឹងទៅជាយ៉ាងណា? 
 
សូមចែករំលែកវីដេអូនេះ ដើម្បីជួយលើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់នៃការការពារត្រីមេពូជ និងទីជម្រករបស់វា។ សូមចូលទស្សនាវីដេអូនេះ ដើម្បីទទួលបានព័ត៌មានបន្ថែម៖
 
© រក្សាសិទ្ធិដោយ thmeythmey.com