ជាតិ
រថយន្ត
រថយន្តបុរាណម៉ាក CADILLAC ប្រភេទ Eldorado រូបរាងស្តើង វែងដ៏ប្លែកពីគេ
21, Sep 2020 , 7:39 pm        
រូបភាព
ភ្នំពេញ៖ យានយន្ដដ្ឋាន Electric Motors Club កំពុងតាំងឡានបុរាណដ៏កម្រមានណាស់ នៅក្នុងប្រទេសកម្ពុជា នោះគឺជារថយន្ដម៉ាក CADILLAC (កាឌីយ៉ាក) ប្រភេទ Eldorado ម៉ូឌែល 8 សេរ៊ី 5 ផលិតឆ្នាំ១៩៧៨។
 
Eldorado ជាពាក្យអេស្ប៉ាញ ដែលមានន័យថា កន្លែងដែលសុទ្ធតែមាស។ CADILLAC ប្រភេទ Eldorado ត្រូវបានផលិតពីឆ្នាំ១៩៥៣ រហូតដល់ឆ្នាំ២០០២។ ម៉ូឌែលនេះ ត្រូវបានផលិតចំនួន ៣៤៧ ៧៨៧ គ្រឿង ពីឆ្នាំ១៩៧១ ដល់ឆ្នាំ២១៩៧៨។ រីឯសេរី 5 ត្រូវបានផលិតពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨។ គួរបញ្ជាក់ដែរថា ទោះបីជារថយន្ដនេះមានទ្វារ ២ប៉ុណ្ណោះ ក៏ដោយ មានប្រវែងមិនតិចជាង ៥៧០សង់ទីម៉ែត្រនោះទេ។ 
 
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖ 
 
 
កាលពីមុន CADILLAC ផលិតតែរថយន្ដបែបកិត្យានុភាព ហើយចែកចាយតែនៅអាមេរិកខាងជើងប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ CADILLAC កំពុងចែកចាយទូទាំងពិភពលោក ក៏ប៉ុន្តែសុទ្ធតែរថយន្ដធម្មតាៗវិញ។ ក្រុមហ៊ុន DETROIT Automobile ត្រូវបានបង្កើតនៅឆ្នាំ១៨៩៩។ ក្នុងឱកាសខួប ២០០ឆ្នាំ នៃទីក្រុង Detroit ឆ្នាំ១៩០២ គេដូរឈ្មោះថា CADILLAC វិញ ដើម្បីអបអរអ្នកបង្កើតទីក្រុង Detroit ដែលជាប្រជាពលរដ្ឋបារាំងមានឈ្មោះ LAMOTHE-CADILLAC Antoine។ ក្រុមហ៊ុន CADILLAC ជាកម្មសិទ្ធរបស់ក្រុម GENERAL MOTORS៕
 














Tag:
 យានយន្ត
  រថយន្ត
  រថយន្តបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com