ជាតិ
បទសម្ភាសន៍
សុខភាព
ជំងឺបម្រុងក្រឡាភ្លើង ធ្វើឱ្យម្ដាយ និងកូនស្លាប់, តើស្ត្រីមានផ្ទៃពោះ គួរការពារបែបណា? 08, Nov 2020 , 11:29 am
× ភ្នំពេញ៖ «ជំងឺបម្រុងក្រឡាភ្លើង» ជាជំងឺដ៏កាចសាហាវ ដែលអាចឆក់យកជីវិតស្ត្រី និងកូនក្នុងគ័ភ៌ លំដាប់ទីពីរបន្ទាប់ពីការធ្លាក់ឈាមក្រោយសម្រាល។ បើតាមលោកវេជ្ជបណ្ឌិត ប៉ិច សុធី ស្ត្រីដែលប្រឈមនឹងជំងឺនេះ គឺ ស្ត្រីពពោះដំបូង, ស្ត្រីមានកូនវ័យចំណាស់, ស្ត្រីខ្សត់កូន,អ្នកជំងឺតម្រង់នោមរ៉ាំរ៉ៃ, អ្នកជំងឺទឹកនោមផ្អែម ពិសេសស្ត្រីដែលធ្លាក់កើតជំងឺបម្រុងក្រឡាភ្លើងនេះជាដើម។ ដើម្បីបង្ការការកើតជំងឺបម្រុងក្រឡាភ្លើង ស្ត្រីមានផ្ទៃពោះត្រូវតែមានរបបអាហារដែលត្រឹមត្រូវ ហើយរក្សាសុខភាពឲ្យបានល្អ កុំឲ្យធាត់ខ្លាំងពេក។ នេះបើតាមលោក បណ្ឌិត ប៉ិច សុធី ដែលលោកនឹងលម្អិតពីការបង្ការជំងឺបម្រុងក្រឡាភ្លើង នៅក្នុងកិច្ចសម្ភាសខាងក្រោមនេះ ជាមួយកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានរបស់សារព័ត៌មានថ្មីៗ។
សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសដូចតទៅ៖
លោកវេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ បញ្ជាក់ថា ជំងឺបម្រុងក្រឡាភ្លើងកើតលើស្ត្រីមានគ័ភ៌ ចាប់ពី២០សប្ដាហ៍ឡើងទៅ ដោយមានរោគសញ្ញា ឈឺក្បាល ស្រវាំងភ្នែក រោយក ឈឺដើមទ្រូង និងហើមជើងដៃ ឬមុខ។ ជំងឺនេះបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្ដាយនិងកូនក្នុងផ្ទៃ ដូចនេះស្ត្រីមានផ្ទៃពោះ ជាពិសេសក្រុមស្ត្រីដែលងាយប្រឈមត្រូវមានវិធានការការពារដោយត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងបរិភោគអាហារឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់គ្រូពេទ្យជំនាញ។
ដ្បិតតែវាជំងឺក៏កាចសាហាវ ប៉ុន្តែស្ត្រីពពោះទាំងអស់ ក៏បានការពារខ្លួនកុំឲ្យកើតជំងឺនេះបានដែរ។ តាមលោកវេជ្ជបណ្ឌិត ប៉ិច សុធី នៅពេលដែលស្ត្រីមានផ្ទៃពោះមានរបបអាហារត្រឹមត្រូវ មានសុខភាពល្អទាំងងម្តាយ និងទារក ហើយកូនក្នុងផ្ទៃមិនសូវឡើងគីឡូពេក គាត់ក៏មិនប្រឈមនឹងកើតជំងឺបម្រុងក្រឡាភ្លើងដែរ។ តែប្រសិនជាគាត់ មានរោគសញ្ញាបម្រុងក្រឡាភ្លើងហើយនោះ ស្ត្រីមានផ្ទៃពោះ ត្រូវតែទៅពិនិត្យ តាមដានឱ្យបានដិតដល់ កុំឲ្យវាវិវត្តន៍ជាជំងឺ«ក្រឡាភ្លើង»៕
Tag:
ជំងឺ
បម្រុងក្រឡាភ្លើង
ប៉ិច សុធី
© រក្សាសិទ្ធិដោយ thmeythmey.com