ជាតិ
«​ទឹកធ្លាក់​ចំការ​ក្រូច​» តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ​មួយទៀត​នៅ​កំពង់ស្ពឺ
28, Sep 2020 , 9:59 pm        
រូបភាព
ដោយ:
​ទឹកធ្លាក់​ចំការ​ក្រូច ស្ថិតនៅ​ក្បែរ​តំបន់​ទឹកធ្លាក់​ជ្រាវ មាន​សម្រស់​ធម្មជាតិ​ព័ទ្ធ​ដោយ​ជួរ​ភ្នំ​ធំៗ​។ ទឹកធ្លាក់​ធម្មជាតិ​នេះ មាន​ទីតាំង​នៅក្នុង​ស្រុង​ថ្ពង ខេត្តកំពង់ស្ពឺ មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​១០០​គីឡូម៉ែត្រ​ពី​រាជធាន​ភ្នំពេញ​។​
 
​លោក សៅ សារ៉ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ដូច្នេះ​ថា​៖ « ទឹកធ្លាក់​ចំការ​ក្រូច ជា​ផ្នែក​មួយ​នៃ​ទឹកធ្លាក់​ជ្រៀវ ដែល​ទឹកធ្លាក់​មាន​ចម្ងាយ​វែង​ជាងគេ​របស់​ទឹក​ធា្ល​ក់​ជ្រៀវ​។ តំបន់​នេះ ជា​តំបន់​មួយ​ព័ទ្ធ​ដោយ​ជួរ​ភ្នំ ក្នុងនោះ​មាន​តំបន់​អភិរក្ស​ព្រៃឈើ មាន​សត្វព្រៃ​ច្រើន​ប្រភេទ​។ អ្វីដែល​ទាក់ទាញ​ខ្លាំង​នោះ គឺជា​ទឹកធ្លាក់​ដែល​ល្អ​ជាងគេ​ក្នុង​ខេត្ត​។ ទឹកធ្លាក់​នេះ ទឹកធ្លាក់​គ្រប់​រដូវ​»​។​


 
​លោក​បាន​បន្តថា តំបន់​ទឹក​ធា្ល​ក់​ចំការ​ក្រូច កំពុង​ទាក់ទាញ​ទេសចរ​ជាច្រើន​ផងដែរ ព្រោះ​មានការ​រៀបចំ​បានល្អ ទាំង​ផ្នែក​បរិស្ថាន និង​សណ្ដាប់ធ្នាប់​។ បច្ចុប្បន្ន​ក្នុង​តំបន់​ទឹកធ្លាក់​ចំការ​ក្រូច​ក៏មាន​ខ្យុ​ស សម្រាប់​ឲ្យ​ទេសចរ​អង្គុយ​សម្រាកលំហែ​កាយ និង​បរិភោគ​អាហារ​ផងដែរ​។ 
 
​បន្ថែម​ពីនេះ ទេសចរ​ដែលមាន​តង់​ស្រាប់ ចំណាយ​ត្រឹមតែ​១៥០០០​រៀល អាច​បោះតង់​សម្រាក​នៅ​ទីនោះ​ដោយ​សុវត្ថិភាព ព្រោះ​ក្នុង​តំបន់​ទឹកធ្លាក់​ចំការ​ក្រូច មាន​ប្រជា​ការពារ ដើម្បី​ការពារ​សុ​វត្តិភាព​ជូន​ភ្ញៀវទេសចរ​៕  








 

Tag:
 ទឹកធ្លាក់​ចំការ​ក្រូច​
 ​កំពង់ស្ពឺ​
 ​ទេសចរណ៍ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com