ជាតិ
សង្គមជាតិ
សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដែល​លាក់ទុក​ក្រឡ​ចាស់ៗ ក្រោយ​រកឃើញ​ពី​បាតសមុទ្រ​
28, Sep 2020 , 5:08 pm        
រូបភាព
ក្រឡចាស់ៗជិត​៣០០ក្រឡដែលជនជាតិវៀតណាម​រក្សាទុកក្នុងផ្ទះស្ថិតនៅខេត្តព្រះសីហនុត្រូវបានសមត្ថកិច្ចប្រមូលទុក​ដើម្បី​ដោះស្រាយតាមនីតិវិធីច្បាប់ រូបភាពពីលោក ឃាង ភារម្យ
ក្រឡចាស់ៗជិត​៣០០ក្រឡដែលជនជាតិវៀតណាម​រក្សាទុកក្នុងផ្ទះស្ថិតនៅខេត្តព្រះសីហនុត្រូវបានសមត្ថកិច្ចប្រមូលទុក​ដើម្បី​ដោះស្រាយតាមនីតិវិធីច្បាប់ រូបភាពពីលោក ឃាង ភារម្យ
​ភ្នំពេញ​៖ សមត្ថកិច្ច ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដែល​បាន​លាក់ទុក​ក្រឡ​ចាស់ៗ​ជិត​៣០០ ដើម្បី​សាកសួរ និង​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។ ជនសង្ស័យ​នេះ បាន​លាក់ទុក​ក្រឡ​ទាំងនោះ នៅក្នុង​ផ្ទះ នា​ផែ​រូ​យ៉ា​ល់​ក្រុម​៣១ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​។
 
​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ មិនទាន់​អាច​បញ្ជាក់ថា ក្រឡ​ចាស់ៗ​នោះ​មាន​ប្រភព និង​អាយុកាល​ប៉ុន្មាន​ឡើយ​។ បើតាម​លោក ភារ​ម្យ ក្រុម​សមត្ថកិច្ច កំពុងតែ​សហការ​ជាមួយនឹង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះសីហនុ ដើម្បី​កំណត់​រក​អត្តសញ្ញាណ អាយុកាល និង​ប្រភព​នៃ​ក្រឡ​ចាស់ៗ​នោះ​។ 


ក្រឡចាស់ៗដែលត្រូវបានរកឃើញនៅក្នុងផ្ទះជនសង្ស័យ រូបភាពពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ​ 

​លោក ឃាង ភា​រម្យ​បាន​រៀបរាប់​ដូច្នេះ​ថា​«​សមត្ថកិច្ច ឬក៏​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ​លើ​វត្ថុ​នោះ​សិន​ថា​វា​ជា​វត្ថុ​បុរាណ ឬ​ប្រភព​ក្រឡ​នោះ​មកពីណាៗ​។ បើ​គេ​សាកសួរ​គាត់​ទៅ​គាត់​មាន​បទល្មើស ពិតជា​សារភាពថា​រក្សាទុក​វត្ថុ​បុរាណ​នោះ តុលាការ​ក៏ត្រូវ​សម្រេច​កាត់ទោស​បន្តទៀត​ហើយ​»​។ 
 
​ជនសង្ស័យ រកឃើញ​ក្រឡ​ចាស់ៗ​នោះ ពី​បាតសមុទ្រ ហើយ​យកមក​រក្សាទុក​ក្នុងផ្ទះ​។ ប៉ុន្តែ​យ៉ាងណា​សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត​ផងដែរ​។ នេះ​បើតាម​លោក ឃាង ភារ​ម្យ​៕ 
 
 

Tag:
 ក្រឡ
© រក្សាសិទ្ធិដោយ thmeythmey.com