ជាតិ
បទសម្ភាសន៍
សុខភាព
តើ​បញ្ហា​«​កូនក្រៅស្បូន​» កើតឡើង​ដោយសារ​អ្វី​?
02, May 2021 , 4:39 pm        
រូបភាព
​ភ្នំពេញ​៖ «​កូនក្រៅស្បូន »​គឺជា​ការបង្ក​កំណើត​កូន នៅ​ខាងក្រៅ​តួ​ស្បូន​ដូចជា ដៃ​ស្បូន មាត់ស្បូន ឬ​នៅក្នុង​ពោះ​ដែល​ខុស​ទីតាំង​។ បើតាម​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី មូល​ហេតុដែល​បណ្ដាលឱ្យ​ស្ត្រី​មាន​បញ្ហា​កូនក្រៅស្បូន  គឺ ស្ត្រី​មាន​ជំងឺ​រលា​កដៃ​ស្បូន , ធ្លាប់​វះកាត់​ដៃ​ស្បូន​,​គីស​រដូវ​, ជក់បារី​, ដៃ​ស្បូន​មិនធម្មតា​ពី​កំណើត ដូចជា​វែង​ពេក ឬ​ត្បៀត​ពេក​។

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញលោក​អ្នកនាង​តាមដាន​បទ​សម្ភាស រវាង កញ្ញា អ៊ុត រស្មី អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដូចតទៅ​៖
 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ បាន​លើកឡើងថា បញ្ហា​កូនក្រៅស្បូន ភាគច្រើន​កើត​លើ​ស្ត្រី​វ័យ​ចំណាស់​ចាប់ពី ៣៥-៤០​ឆ្នាំ តែ​ករណីខ្លះ​ក៏​កើត​លើ​ស្ត្រី​វ័យក្មេង​ផងដែរ ។​« ផ្នែក​ខ្លះ កើត​ចំពោះ​ស្ត្រី​ក្មេងៗ​ដែរ ដោយសារតែ​គាត់​ឆាប់​រួមភេទ​ពេក ហើយ​គាត់​មាន​ប្រឈម​នឹង​ជំងឺ​កាមរោគ ឬក៏​ជំងឺ​រលា​កដៃ​ស្បូន ដែល​ធ្វើឱ្យ​គាត់​មាន​ភាព​ប្រឈម​នៃ​ការកើត​កូន​ក្រៅ​ស្បួ​ន​នេះដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក វេជ្ជបណ្ឌិត ប៉ិច សុធី​។ 
 
​ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ​រូបនេះ បាន​អះអាងថា រោគសញ្ញា​នៃ​បញ្ហា​កូនក្រៅស្បូន គេ​អាច​សម្គាល់​តាមរយៈ បន្ទាប់ពី​ស្ត្រី​បាត់​រដូវ​មាន​អាការ​ចុកពោះ និង​ធ្លាក់ឈាម​។ លោក​វេជ្ជបណ្ឌិត​បាន​ព​ន្យ​ល់​ដូច្នេះ​ថា​៖« រោគសញ្ញា​ទាំងបី​នេះ យើង​ត្រូវ​គិត​ទី​១ គឺ​អាចមាន​កូនក្រៅស្បូន ពិតមែន​ថា​នៅក្នុង​នោះ​វា​អាចមាន​ដូចជា​កូន​រលូត​មែន ប៉ុន្តែ​ត្រូវ​គិត​កូនក្រៅស្បូន​មុនគេ ពីព្រោះ​កូនក្រៅស្បូន​នេះ វា​គ្រោះថ្នាក់​ជាងគេ​»៕

Tag:
 សុខភាព​
 ​កូនក្រៅស្បូន​
 ​ប៉ិច សុធី​
© រក្សាសិទ្ធិដោយ thmeythmey.com